អាងហែលទឹកដ៏ធំអស្ចារ្យដែលត្រូវបានហៅថា សមុទ្រពិជឃាត នៅខ័ណ្ឌ Daying ខេត្ត
Chendu ប្រទេសចិន ត្រូវបានគេធ្វើឲ្យភ្ញាក់ផ្អើលម្តងដោយសារភ្ញៀវមកកំសាន្តច្រើនកុះករ
ហួសពីការស្មាន។

អាងហែលទឹកនេះត្រូវបានហៅថា សមុទ្រពិជឃាត ដោយសារវាត្រូវបានធ្វើឡើងដូចជា
សមុទ្រមែនទែនដែលធ្វើដោយដៃមនុស្សផ្ទាល់។ ចំនុចពិសេសរបស់វាគឺជាគំរិតប្រៃរបស់
ទឹកក្នុងអាងនេះ គឺខ្ពស់ជាង ២២%។ ដូច្នេះ មនុស្សអាចហែលទឹកនៅទីនេះ ដែលមិនខ្លាច
លិចនោះទេ។ ហេតុនេះបានជា អាងហែលទឹករបស់ Chendu ត្រូវបានធៀបទៅនឹងសមុទ្រ
ពិជឃាត នៅ មជ្ឈមបូព៌ា។
នេះគឺជាសមុទ្រតាំងក្នុងផ្ទះធំជាគេបំផុតនៅប្រទេសចិន ដោយមានផ្ទៃក្រលា ៣០,០០០
ម៉ែត្រការ៉េ។ ក៏ប៉ុន្តែ វាក៏មិនអាចឆ្លើយតបឲ្យបានគ្រប់គ្រាន់ចំពោះតម្រូវការរបស់ប្រជាជន
នោះទេ ពួកគេត្រូវប្រជ្រៀតគ្នា យ៉ាងលំបាកលំបិន។

អាងហែលទឹកប្រៃនេះ អាចទទួលបានភ្ញៀវ១០,០០០នាក់ក្នុងពេលដូចគ្នា។ ប៉ុន្តែក្នុងរដូវ
ក្តៅនេះ ចំនួនភ្ញៀវមកហែលទឹក តែងតែហួសចំណុះ។ សរុបចំនួនភ្ញៀវមកនៅទីនេះ អាច
ឡើងដល់១លាននាក់។


ប្រភព៖ kenh 14.
ដោយ៖ ណាវី.