នារីដែលមានជំងឺចម្លែកធំធាត់មិនចេះចប់នោះបានស្លាប់ហើយកាលពីពេលថ្មីៗនេះក្នុងអាយុ៣៤ ឆ្នាំ។ Tanya Angus អ្នករស់នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិកដែលមានឈ្មោះក្រៅហៅថា big girls do not stop បានស្លាប់បាត់បង់ជីវិតហើយកាលពីថ្ងៃទី ១៤ មករាកន្លងមកនេះ។Tanya មានជំងឺដែលបណ្ដាលឱ្យនាងក្លាយពីមនុស្សស្រីស្រស់ស្អាតម្នាក់មកជាយក្សដែលនាងលូតលាស់ទាំងកំពស់ និងទម្ងន់មិនចេះចប់មិនចេះហើយរហូតដល់ថ្ងៃស្លាប់នាងមានកំពស់ ២.១ម៉ែត្រ និងទម្ងន់ ១៨២ គីឡូក្រាម។បើតាមដឹងនាង Tanya មានជំងឺ Acromeglia តាំងពី ១៣ ឆ្នាំមុនមកម្ល៉េះ ដែលបណ្ដាលឱ្យនាងក្លាយជាបែបនេះ។ មុនពេលដែលនាងមានជំងឺនេះនាងមានកំពស់ ១.៧៨ ម៉ែត្រ និងទម្ងន់ជាង៥៧ គីឡូក្រាម ក្នុងរយៈពេលជាង ១៣ ឆ្នាំនាងបានក្លាយជាយក្សដែលមនុស្សគ្រប់គ្នាមានអារម្មណ៍សោកស្ដាយចំពោះនាង ហើយនៅម៉ោង ១២ និង ២០ នាទីថ្ងៃទី ១៤ ខែមករា នាងបានស្លាប់បាត់បង់ជីវិតបន្សល់ទុកនូវឈ្មោះជានារីដែលមានប្រវត្តិជូចត់មួយរូប៕




ដោយ៖ ផានិតប្រភពពី៖ K14