ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាព នៃកុមារតូចម្នាក់ ដែលបានកើតជម្ងឺចម្លែកមួយ ដែលមានមុខឡើងប៉ោង ហើយសម្បីតែលោកគ្រូពេទ្យ ក៏នៅមិនទាន់ដឹងថា ជាជម្ងឺអីនោះ គឺបានធ្វើអោយមនុស្សជាច្រើន  មានការភ្ងាក់ផ្អើលជាខ្លាំង ហើយក៏ចង់ដឹងដែរថា  វាជាជម្ងឺអ្វីពិតនោះ។

width=462

រឿងរ៉ាវនេះ  បានកើតឡើង នៅក្នុងគ្រួសារប្ដី ប្រពន្ធ លោក Karl Smith និងនាង Vikki ដែលមាននៅស្រុកកំណើតនៅទីក្រុង Newcastle ប្រទេសអង់គ្លេស។ នាងម្ដាយ Vikki មានវ័យ ៤០ឆ្នាំបាននិយាយថា ជម្ងឺដែលកើតលើមុខកូនប្រុសគាត់ឈ្មោះ Aidan នេះ គឺបានកើតឡើងតាំងពីគេ មានវ័យ ៨សប្ដាហ៍ម្លេះ​ តែពួកគាត់មិនសូវជាចាប់អារម្មណ៍ ទើបកូនមកដល់វ័យ ២ឆ្នាំនេះ ជម្ងឺបានបង្ហាញរូបរាងកាន់តែធំ។

width=454

បើតាមជំហ៊ានដំបូងរបស់លោកគ្រូពេទ្យ ក្នុងក្រុង Newcastle បញ្ចាក់ថា ជម្ងឺនេះ​ ប្រហែលជាបណ្ដាយមកហ្សេន Proteus Syndrome ប៉ុន្ដែការធ្វើតែស្ដទៅ គឺបានចេញលទ្ធផលអវិជ្ជមាន។ទោះបីជាលំបាកយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យ​ បាននឹងកំពុងខិតខំ ស្វែងរកដំណោះស្រាយស្វែងរកអោយឃើញ នៃឈ្មោះជម្ងឺនេះផងដែរ។ ហើយជំហ៊ានទីពីរនោះ លោកគ្រូពេទ្យ បានគ្រាន់តែសន្មតថា​ វាប្រហែលជាជម្ងឺ​ ដែលមានឈ្មោះ ជាភាសាអង់គ្លេសថា CLOVES (Congenital Lipomatous Overgrowth Vascular  Malformations Epidermal Nevis Spinal/Skeletal Anomalies/Scoliosis) ៕

ដោយ៖ រដ្ឋាប្រភព៖ newsday