ក្រុមហ៊ុនឈានមុខគេនៅហុងកុង Cathay Pacific ត្រូវផ្អាកយុទ្ធនាការផ្សាយពាណិជ្ជកម្មនៅ
លើទូទាំងពិភពលោក ក្រោយពីរូបថតស៊ិចរបស់បុគ្គលិកក្រុមអាកាសយានិករបស់ក្រុមហ៊ុន
នេះត្រូវបានផ្សាយតាមប្រព័ន្ធអ៊ីនធឹណែត។
Cathay Pacific បំរុងនឹងបញ្ចេញយុទ្ធនាការផ្សាយពាណិជ្ជកម្មនៅវេលាខែកញ្ញាកន្លងមក។ យុទ្ធនាការនេះគឺជាដំណាក់កាលទី២របស់កម្មវិធីផ្សាយពាណិជ្ជកម្មអន្តរជាតិ ក៏ប៉ុន្តែ អ្នក
នាំពាក្យរបស់ Cathay Pacific បានឲ្យដឹងថា �យើងខ្ញុំកំពុងគិតដល់រឿងត្រូវផ្អាកការបញ្ចេញ
យុទ្ធនាការនេះ ពីព្រោះពេលនេះគឺមិនសមស្របចំពោះយើងខ្ញុំនោះទេ។�

កាលពីសប្តាហ៍មុន ក្រុមហ៊ុនអាកាសចរណ៍ហុងកុង បានចេញប្រកាសមួយថា សមាជិក
ក្រុមអាកាសយានិក ដែលទាក់ទងទៅនឹងរឿងអាស្រូវស៊ិច មិនបានធ្វើការឲ្យក្រុមហ៊ុនទៀត
ទេ ប៉ុន្តែក៏មិនបង្ហើបឲ្យដឹងពីតំណែងរបស់ពួកគេពីមុនដែរ។

សេចក្តីប្រកាសខាងលើនោះត្រូវបានបញ្ចេញក្រោយពីមានរូបថតមួយចំនួន របស់ស្រ្តីម្នាក់
ក្នុងសំម្លៀកបំពាក់ឯកសណ្ឋានរបស់ Cathay Pacific កំពុងធ្វើការរួមរ័កដោយមាត់ ជាមួយ
នឹងបុរសម្នាក់ ត្រូវបានចុះផ្សាយនៅលើបណ្តាទំព័រព័ត៌មានរបស់ប្រទេសចិន។សារព័ត៌មាន
ប្រទេសចិនអះអាងថា ស្ត្រីក្នុងរូបភាពនោះគឺជាអ្នកបម្រើអាកាសចរណ៍ ហើយបុរសនោះ
គឺជាអ្នកបើកបរ។ អ្នកទាំងពីរនេះធ្វើការឲ្យ Cathay Pacific។
នាយកប្រតិបត្តិការ Cathay Pacific លោក John Slosar បាននិយាយថា �គ្មានភស្តុតាងណា
បញ្ជាក់ថារឿងនេះកើតឡើងនៅលើជើងហោះហើរ ក្រោយពីយន្តហោះហោះនោះទេ។�
លោកបន្ថែមថា៖ �ខ្ញុំសូមអះអាងថា អំពើទាំងឡាយណាដែលធ្វើខូចខាតដល់កេរ្តិ៍ឈ្មោះ
របស់ Cathay Pacific ឬបុគ្គលិករបស់ក្រុមហ៊ុន គឺមិនអាចទទួលយកបានឡើយ។�
តាមប្រភពព័ត៌មានរបស់ចិនបានឲ្យដឹងថា អ្នកបើកបរនោះជាជនបរទេស ហើយគាត់
ក៏បាន ធ្វើការរាយការណ៍ឲ្យប៉ូលិសដឹងថា រូបថតទាំងនោះគឹមកពីកុំព្យុទ័ររបស់គាត់
ដែល ត្រូវបានគេលួចយកទៅ។
Cathay Pacific គឺជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅហុងកុង ដែលមានបុគ្គលិក
ជាង ១៣,០០០នាក់នៅលើទូទាំងពិភពលោក។ ក្នុងនោះរួមមាន សមាជិករបស់ ក្រុម
អាកាសយានិក៨,០០០នាក់ ហើយ បុគ្កលិក ៤,០០០នាក់ធ្វើការនៅព្រលានយន្តហោះ។

ប្រភព៖ dantri, bbc.
ដោយ៖ មិនា.