ព័ត៌មានអន្តរជាតិ ៖  យោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេស chinadaily បានគូសបញ្ជាក់អោយដឹងថា ត្រីបាឡែនយក្សមួយក្បាល ត្រូវបានគេប្រទះឃើញ សាកសពអណ្តែតនៅលើផ្ទៃទឹក ប្រទេសហ្វីលីពីន ។

width=449

លើសពីនេះ   ប្រភពសារព័ត៌មានដដែលបន្ថែមថា  សាកសពត្រីបាឡែនមួយក្បាលនេះ​ ត្រូវ ពលរដ្ឋក្នុងស្រុកបានប្រទះឃើញនៅឯឆ្នេរសមុទ្រ នាខេត្ត Cavite ប្រទេសហ្វីលីពីន​ កាលពី ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៣ ម្សិលមិញនេះ ។  គួររំពឭកផងដែរ  ត្រីបាឡែនប្រភេទនេះ ត្រូវ បានប្រជាពលរដ្ឋក្នុងស្រុកមួយនេះ បាននាំគ្នាហៅថា butanding ។

width=449

យ៉ាងណាមិញ បើតាមការអះអាងអោយដឹងពីការិយាល័យធនធានជលផល និងការនេសាទបញ្ជាក់ថា ត្រីបាឡែនមួយក្បាលនេះ មានទម្ងន់ប្រមាណជាង ៣០០ គ.ក និងមានប្រវែងជិត៧ ម៉ែត្រ  ត្រូវបានរកឃើញ  ដោយបុរសជាអ្នកនេសាទម្នាក់​  ខណៈវាអណ្តែតនៅលើសមុទ្រក្នុងឈូងសមុទ្រ ទីក្រុងម៉ានីល៕

width=447

*​​ ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀតមាននៅខាងក្រោម ៖

- ទឹកជំនន់វាយប្រហារ សឹង្ហបុរី ក្រោយភ្លៀងធ្លាក់មួយមេធំ ប៉ុន្មានម៉ោងមុននេះ (មានវីដេអូ)- នាំគ្នាផ្អើល ខណៈភ្នែកនៅនឹងកញ្ជឹង ក ក្រោយបុរស គំរាមបំផ្ទុះ គ្រាប់បែកលើ យន្តហោះ- មន្រ្តីប៉ូលីស ប្រកាសអោយដឹង អត្តសញ្ញាណ អ្នកដែលបានខ្វះ ភ្នែក ក្មេងតូចវ័យ​ ៦ ឆ្នាំ

ដោយ ៖​ ពិសីប្រភព ៖ chinadaily