
កាលពីពេលកន្លងថ្មីៗនេះ មានមនុស្សចំនួណ ១៥២ នាក់ បានបំបែកឯកត្តកម្ម
ពិភពលោក ពីការងូតទឹករូមគ្នា ដែលមានអ្នកចូលរូមច្រើនបំផុតនា ឆ្នេរ Bournemouth
នៅប្រទេសអង់គ្លេស។
មនុស្ស១៥២ នាក់នោះដែលភាគច្រើនជាស្ត្រីស្លៀកសំលៀកបំពាក់ ឈុតហែលទឹក បានប្រមូលផ្ដុំគ្នាក្រោមសសរមួយដែលអាចបាញ់ទឹកសំរាប់ងូតបាន។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយមនុស្សដដែល ដែលធ្លាប់បានបង្កើតកម្មវិធីនេះ ម្ដងរូចហើយកាលពី ២ ឆ្នាំមុន នារដ្ឋ Illinois សហរដ្ឋអាមេរិក ដោយបានទាក់ទាញ
អ្នកចូលរួមបាន ១៤៥នាក់។
(MAIL ONLINE)
អ្នកចូលរួមទាំងនោះរត់សំដៅទៅកន្លែងងូតទឹក
ទិដ្ឋភាពនៃការងូតទឹករួមគ្នា
នារីដ៍ស្រស់ស្អាតជាច្រើននាក់បានចូលរួម
ដោយៈសំអាត