ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេសនាំមុខ CNN កាលពីប៉ុន្មានម៉ោងមុននេះបន្តិចចេញផ្សាយអោយដឹងថា អាកាសយានដ្ឋាន សាលារៀន និងផ្លូវហាយវេមួយចំនួនត្រូវបានបិទ ពោលគឺផ្អាកដំណើរការតែម្តង ក្រោយពីមានការវាយប្រហារពីសំណាក់ការចុះអ័ព្ទជាខ្លាំង នៅឯភាគខាងជើងឆៀងខាងកើត ប្រទេសចិន ។

គួរបញ្ជាក់ផងដែរថា ការចុះអ័ព្ទកណ្តាលក្រុងលើកនេះ ពិតជាមានឥទ្ធិពលជាខ្លាំងនោះគឺពិបាកនឹងការសម្លឹងមើលអ្វីឃើញណាស់ ក្នុងរយៈចម្ងាយតិចជាង ៥០ ម៉ែត្រ ។ ដោយឡែកប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីការចុះអ័ព្ទដ៏មានឥទ្ធិពលខាងលើនេះបានកើតឡើងនៅឯក្រុង Harbin នាខេត្ត Heilongjiang ប្រទេសចិន ដែលជាចលករជំរុញអោយអាជ្ញាធរប្រចាំតំបន់បិទនូវអាកាសយានដ្ឋានអន្តរជាតិ Harbin's Taiping Internatio-nal Airport បណ្តោះអាសន្នសិន។

ដោយសារតែប្រព័ន្ធគមនាគមន៍មួយចំនួន បានផ្អាកដំណើរការ របស់ខ្លួនជាបណ្តោះអាសន្ននោះ ក្រុមមនុស្សដែលជាពលរដ្ឋរស់នៅតំបន់នេះ បានចេញទៅប្រកបការងារចិញ្ចឹមជីវិតយឹត ក្រោយពីការធ្វើដំណើរដោយថ្មើរជើង ស្របពេលដែលវាគឺជាករណីប្រថុយប្រថានមួយក្នុងការ ការធ្វើដំណើរតាមរថយន្ត។

លើសពីនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ិនហួរ ក៏ដូចជា CCTV បានអះអាងអោយដឹងថា ករណីការចុះអ័ព្ទដ៏មានឥទ្ធិពលលើកនេះ នឹងបន្តរហូតទៅដល់ថ្ងៃអង្គារបន្ថែមទៀត៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ទៅមើលវីដេអូឯកសារ រំជួលចិត្ត ស្រក់ទឹកភ្នែក ឧបទ្ទេវហេតុធ្លាក់យន្តហោះ នៅឡាវ- អាកាសយាននិក ខ្មែរ ម្នាក់បានស្លាប់នៅក្នុងឧបទ្ទេវហេតុ ធ្លាក់យន្តហោះនៅឡាវ- រកឃើញសាកសព ១១ នាក់ពីទីវាល កន្លែងធ្លាក់យន្តហោះនៅឡាវ- ៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ- ស្លាប់កើនដល់ ១៥០ នាក់ ៣ លាននាក់រងផលប៉ះពាល់ ព្រោះតែគ្រោះរញ្ជួយប្រថពី
ប្រែសម្រួល ៖ កុសលប្រភព ៖ CNN