ក្រសួងសុខាភិបាលប្រទេសចិនបានបើកការស៊ើបអង្កេតជាបន្ទាប់ បន្ទាប់ពីទូរទស្សន៍
SBS របស់កូរ៉េខាងត្បូង ចុះផ្សាយព័ត៌មានមួយថា ប្រទេសកូរ៉េនេះកំពុងនាំចូលថ្នាំមួយ
ប្រភេទ ពីប្រទេសចិនដែលត្រូវបានធ្វើពី គភ៌ស្លាប់ សុកកន្សោមកូន ហើយតាមលទ្ធផល
ស៊ើបអង្កេតឃើញថា មានក្រចកដៃ និងសក់ក្នុងគ្រាប់ថ្នាំនោះ។

ក្រចកដៃ និងសក់ត្រូវបានគេរកឃើញក្នុងថ្នាំនោះ

ក្នុងកម្មវិធី �ការពិតរបស់គ្រាប់ថ្នាំពីសាច់មនុស្ស� គឺរូបភាពអ្នកព័ត៌មាន SBS មកប្រទេស
ចិន បានតាមដាននិងរកឃើញមន្ទីពេទ្យមួយចំនួននៅប្រទេសចិន បានលក់និងកែច្នៃគភ៌
ស្លាប់ ក្លាយទៅជាគ្រាប់ថ្នាំជីវជាតិ �សាច់មនុស្ស� ហើយគ្រាប់ថ្នាំដ៏ថ្លៃ និងគួរឲ្យ​ខ្លាចនេះ​
ត្រូវបានជនជាតិកូរ៉េខាង​ត្បូងប្រើដោយការផ្សាយពាណិជ្ជកម្ម ថាវាមានផលល្អអស្ចារ្យ
ជាច្រើន។
តាមសេចក្តីរាយការណ៍នេះបានឲ្យដឹងថា គ្រាប់ថ្នាំនេះភាគច្រើនគឺមកពីខេត្ត LiaoNing
និង Hei Long Jiang របស់ប្រទេសចិន។ ដើម្បីបញ្ជាក់ឲ្យច្បាស់លាស់នូវព័ត៌មាននេះ
អ្នកព័ត៌មានរបស់ SBSបានយកគ្រាប់ថ្នាំនោះ ទៅធ្វើពិនិត្យនៅការិយាល័យពន្ធគយជាតិ
និងវិទ្យាសា្ថន ស្រាវជ្រាវ​វិទ្យាសាស្រ្តកូរ៉េខាងត្បូង។ លទ្ធផលបានឲ្យឃើញថាវាមាន ADN
ដូចគ្នាដល់​៩៩,៧% ចំពោះខ្លួនមនុស្ស។ អ្នកវិទ្យាសាស្រ្ត ក៏បានដកស្រង់បានសារជាតិ
ក្រចកដៃ និង​សក់ក្នុងគ្រាប់ថ្នាំ ហើយមិនត្រឹមតែប៉ុណ្ណោះ គេអាច​ដឹង​បាន​ភេទរបស់​ទារក​
នោះទៀតផង។

លោកDeng Hai Hua អ្នកនាំពាក្យរបស់ ក្រសួងសុខាភិបាលចិនបានសង្កត់ធ្ងន់ថា៖�​យើង​ខ្ញុំ​
បានឲ្យនាយកដ្ឋានសុខាភិបាល និងស្ថាប័នរដ្ឋបាលពាក់ព័ន្ធ ត្រូវស៊ើបអង្កេតរឿងនេះយ៉ាង
ឆាប់រហ័ស។ ចិនមានច្បាប់យ៉ាងតឹងរឹងអំពីការគ្រប់គ្រង់សាកសពទារក គភ៌និងសុកកន្សោម​
កូន។ យើងខ្ញុំក៏ប្រឆាំងយ៉ាងខ្លាំងចំពោះបញ្ហាលក់ដូរអាការះក្នុង ឬអវយវះមនុស្ស�។
បច្ចុប្បន្ន ក្រសួងសុខាភិបាលចិនកំពុងធ្វើការស៊ើបអង្កេតដោយប្រញាប់ប្រញាល់ហេតុការនេះ
ហើយសង្ឃឹមថានឹងមានលទ្ធផលសមហេតុផល ដើម្បីធ្វើឲ្យសាធារណៈជន បាត់អារម្មណ៍
ភ័យខ្លាច។ ។

ប្រភព៖ dantri, xinhua .
ដោយ៖ មិនា .