វីដេអូខាងក្រោមនេះ គឺបានមកពីម្ចាស់ស្មាតហ្វូន Xperia Z បានបើកម្មវិធីថតវីដេអូនៅលើ Xperia Z ហើយបានធ្វេសប្រហែស ធ្វើឲ្យស្មាតហ្វូនធ្លាក់ចូលទៅអាងហែលទឹក។ ជាក់ស្តែង ក្រោយមក Xperia Z នៅតែថតបាននូវវីដេអូសកម្មភាពម្ចាស់របស់វា នៅក្នុងទឹកជាធម្មតា។ ក្រៅពីនេះ វាថែមទាំងថតបានសម្លេង ក្នុងពេលដែលវាកំពុងស្ថិតនៅក្នុងទឹកទៀតផង។

បើតាម Phone Arena, មូលហេតុដែល Xperia Z ធ្វើបានរឿងនេះគឺដោយសារតែវាត្រូវផលិតឡើងតាមស្តង់ដារ IP57 គឺមានន័យថា Xperia Z អាចប្រឆាំង និងការពារការហុយធូលីចូល និងមិនជ្រាបទឹកក្នុងកំរិតជម្រៅពី 15 cm ដល់1 m ក្នុងរយះពេលអតិបរមា 30 នាទី៕
ដោយ៖ សិលាប្រភព៖ VE