ព័ត៌មានអន្តរជាតិ ៖ មន្ទីរបញ្ចកោណ សហរដ្ឋ អាមេរិក ទទួលសារភាព ថាការវាយប្រហារតាមអាកាសរបស់ខ្លួន ពិតជាបានវាយប្រហារ ច្រឡំ ចំ សំណង់អាគារមន្ទីរពេទ្យគ្មានព្រំដែនមួយកន្លែង នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ពិតប្រាកដមែន ដែល បានសម្លាប់ មនុស្ស ហោចណាស់ ២២ នាក់ ។ ប្រភពដដែលបន្តអោយដឹងថា ការវាយប្រហារ តាមអាកាស ដោយប្រើចំណាត់ក្តៅលើក នេះ គឺជាសំណើស្នើសុំ ពីយោធាអាហ្វហ្គានីស្ថាន អោយចេញជួយអន្តរាគមន៍ ។
មេបញ្ជាការជាន់ខ្ពស់ ក៏ដូចជា ប្រមុខ ទ័ពអាកាសសហរដ្ឋអាមេរិក ប្រចាំប្រទេសអាហ្វហ្គានីស្ថាន លោក General John F. Campbell អោយដឹងថា កងកម្លាំង ប្រទេស អាហ្វហ្គានីស្ថាន បានប្រាប់ ក៏ដូចជា គូសបញ្ជាក់ដល់ទ័ពអាមេរិក ថាខ្លួនត្រូវការជំនួយទ័ពអាកាស ដូច្នេះ កងកម្លាំងសហរដ្ឋ អាមេរិក ក៏បានបើកការវាយប្រហារតែម្តង ខណៈបេសកម្មលើកនេះ នាំ មកនូវកំហុសឆ្គង ព្រោះ វាយប្រហារចំសម្បទា ស៊ីវិល ដោយអចេតនា ។
មេបញ្ជាការជាន់ខ្ពស់ លោក Campbell អោយ ដឹងថា លោកសូមធ្វើការកែសម្រួល នូវការលើក ឡើងពីសេចក្តីថ្លែងការណ៍ជាលើកដំបូង របស់សហរដ្ឋ អាមេរិក ដែលថា ការវាយប្រហារ តាមអា កាសកន្លងមកនោះ គឺជាបេសកម្ម ការពារ ទ័ពអាមេរិកដែល ស្ថិតនៅក្រោមការវាយប្រហារ ផ្ទុយ ទៅវិញ ការវាយប្រហារ តាមអាកាសកន្លង មកនោះ គឺ ជា បេសកម្ម ជំនួយទ័ពអាកាស បន្ទាបពី មានសំណើស្នើសុំ ពីទ័ពអាហ្វហ្គានីស្ថាន ។ លោក Campbell បញ្ជាក់ក្តែងៗអោយដឹងថា ៖ ពួក យើងពិតជាបានដឹងជាក់ និងប្រាកដថា អំឡុងថ្ងៃ ៣ ខែ តុលា កន្លងមកនេះ ទ័ពអាហ្វហ្គានីស្ថាន បានគូសបញ្ជាក់ អោយដឹងថា ពួកគេស្ថិតនៅក្រោមការ វាយ ប្រហារ សត្រូវ ដូច្នេះស្នើសុំអោយ មានការគាំទ្រ ទ័ពអាកាសជាបន្ទាន់ ជាលទ្ធផល ការវាយប្រហារ ក៏ត្រូវបានធ្វើឡើងដើម្បីបញ្ជប់ ការគម្រាមគំហែង ពីក្រុមសកម្មភាពប្រយុទ្ធ តាលីបង់ ឈានទៅដល់ការវាយប្រហារច្រឡំសម្លាប់ ពលរដ្ឋស៊ីវិល ដោយអចេតនាទៅវិញ ខណៈត្រង់ចំនុចនេះ វាខុស ទាំង ស្រុង ពីអ្វីដែល សេចក្តី ថ្លែងការណ៍សហរដ្ឋអាមេរិក បានលើកឡើង កាលពីដំបូង ថាកងកម្លាំងទ័ពអាមេរិក ស្ថិតនៅក្នុង បញ្ហាប្រឈម គ្រោះថ្នាក់ ដូច្នេះ ក៏មានចំណាត់ការ ទ័ពអាកាសតែម្តង ដូចដែលអ្នករាល់គ្នាបានដឹងឮមកហើយថា យោធា អាមេរិក បានចាត់វិធានការវិសាមញ្ញ ក្នុង គោលបំណងជៀសអោយ បានការគម្រាមគំហែង ដល់ពលរដ្ឋស៊ីវិល។ បើទោះបីជា ក្រុម តាលីបង់ បានជ្រើសរើសវាយប្រ ហារចេញពីតំបន់ទីប្រជុំជន ក្នុងន័យ នាំមកនូវហានិភ័យ ដល់ ពលរដ្ឋស៊ីវិល ពួកយើងនឹងបន្ត បោះជំហាន ដោយប្រុងប្រយ័ត្នជាទីបំផុត នៅថ្ងៃមុខ ដើម្បី ជៀសវាង ហានិភ័យ ដល់ពលរដ្ឋស៊ី វិល ។
ដោយឡែក ពីក្រុមស៊ើបអង្កេត អោយដឹងថា ការវាយប្រហារ តាមអាកាសលើកនោះ គឺជាការស្នើ សុំពីសំណាក់ទ័ពអាហ្វហ្គានីស្ថាន ពុំមែនជាការស្នើសុំ ពីសំណាក់ទ័ព អាមេរិកនោះទេ ។ ទោះជា យ៉ាងណាក៏ដោយចុះ រដ្ឋាភិបាល ទីក្រុង ម៉ូស្កូ ប្រទេសរុស្ស៊ី បានធ្វើការថ្កោល ទោស ជាខ្លាំងដល់ ការវាយប្រហារ តាមអាកាស របស់សហរដ្ឋអាមេរិក លើកនេះ ដោយបានបញ្ជាក់ក្តែងៗអោយដឹង ថា វាគឺជាកំហុសឆ្គងដល់ធ្ងន់ធ្ងរ បើទោះបីជា កងកម្លាំងទ័ពអាកាស ត្រូវ បញ្ជាក់អោយបានដឹង មុនពីទីតាំងវាយប្រហារ ជាក់លាក់យ៉ាងណាក៏ដោយចុះ ៕
- អាន ៖ បែកធ្លាយ ទ័ពអាកាស អាមេរិក នៅពីក្រោយ ការវាយប្រហារ ពេទ្យគ្មានព្រំដែន សម្លាប់អ្នកជម្ងឺ តិចបំផុត ១៩ នាក់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ