មនុស្សចំនួន ៥នាក់ បានស្លាប់ បន្ទាប់ពីយន្ដហោះប្រភេទតូចពីរគ្រឿង បានបុកគ្នានៅលើអាកាសនៃរដ្ឋ Alaska របស់អាមេរិក កាលពីថ្ងៃទី ៣១សីហា នេះបើតាមទំព័រ BBC។

/

កន្លែងកើតហេតុនៃយន្ដហោះបុកគ្នា​ កាលពីឆ្នាំ ២០១៣ នៅ Alaska (រូបថត ៖ Getty)

 

យោងតាមគេហទំព័រ BBC គ្រោះថ្នាក់ខាងលើបានកើតឡើងនៅតំបន់ដាច់ស្រយាលមួយរបស់រដ្ឋ Alaska រវាងយន្ដហោះ Cessna របស់ក្រុមហ៊ុនអាកាសចរណ៍ Hageland Aviation និងយន្ដហោះ Piper របស់ក្រុមហ៊ុនទេសចរណ៍ Alaskan Adventures។

មនុស្សទាំង ៥នាក់ដែលជិះនៅលើយន្តហោះទាំងពីរ បានស្លាប់ ក្នុងនោះមាន ៣នាក់ នៅលើយន្ដហោះ Cessna និង ២នាក់ នៅលើយន្តហោះ Piper។

/

ករណីយន្ដហោះបុកគ្នាបែបនេះ កម្រនឹងកើតឡើង ហើយវាកើតឡើងតែនៅក្បែរព្រលានយន្ដហោះតែប៉ុណ្ណោះ។

ប្រែសម្រួល ៖ បុត្រាប្រភព ៖ BBC