កាលពីប៉ុន្មានសប្តាហ៍មុន CEO ដ៏ល្បី Steve Jobs របស់ Apple បានមានវត្តមានក្នុងកិច្ច
ប្រជុំក្រុមប្រឹក្សាទីក្រុង Cupertino រដ្ឋ California របស់អាមេរិក ដើម្បីបង្ហាញនូវផែនការ
សាងសង់អាគារ ស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុន នៅទីនេះ។ អាគារ ស្នាក់ការកណ្តាល
ថ្មីរបស់ Apple នេះមានឈ្មោះថា
Apple Campus 2 មានកំពស់ 4ជាន់។

អាគារ ស្នាក់ការកណ្តាលថ្មីនេះ នឹងមានការិយាល័យធ្វើការ អគារស្រាវជ្រាវនិងអភិវឌ្ឍន៍
ផលិតផល ដែលមានផ្ទៃដីទំហំ ប្រមាណជាង ២៦០,០០០ម៉ែត្រការ៉េ។ ក្រៅពីនេះ វាក៏មាន
សាលប្រជុំធំដែលមានកៅអីចំនួន១០០០ បន្ទប់ហាត់ប្រាណ រោងចក្រអគ្គីសនី ចំណត់រថយន្តនៅក្រោមដី ។ល។



តាមផែនការ គម្រោងអាគានេះនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១២ ហើយបញ្ចប់ និងបើក
ដំណើរការនៅឆ្នាំ ២០១៥ ដើម្បីក្លាយទៅអាគារ ស្នាក់ការកណ្តាល និងកន្លែងធ្វើការសំរាប់
បុគ្គលិកចំនួន ១២,០០០នាក់។





ប្រភព៖ TinhTe, TechCrunch
ដោយ៖ មិនា.