ត្បូងពេជ្រ ពណ៌លឿងដែលគេហៅថា ភ្នែកនាគ មួយគ្រាប់មានទំហំ ៤៣.៥១ ការ៉ាត់ ត្រូវបានគេចាប់ខណៈ ពេលដែលពេជ្រនេះត្រូវបានដាក់លក់ដេញថ្លៃដោយចាប់ផ្ដើមពី
៩០០,០០០ ដុល្លាឡើងទៅ និង ត្រូវបានភ្នាក់ងារស៊ើបអង្កេត FBI បន្លំខ្លួនជាអ្នកដេញថ្លៃ។

ម្ចាស់របស់ត្បូងគ្រាប់ពេជ្រក្នុងពេលកំពុងដេញថ្លៃគឺ Paul Monea អ្នកជំនួញម្នាក់នៅភាគ
ខាងជើងរដ្ឋ Ohio ត្រូវបានភ្នាក់ងារស៊ើបអង្កេត FBI ចោទប្រកាន់ពី ការលាងលុយ និង ពាក់ព័ន្ធនិងការជួញដូរជាមួយសង្គមងងឹត។

ត្បូងពេជ្រមួយនេះ ធ្លាប់ត្រូវបានអតីតអ្នកប្រដាល់លំដាប់ពិភពលោក ម៉ៃ ថៃសុន ប្រកាស
លក់ម្ដងរួចទៅហើយក្នុងតម្លៃ ១៩.៥ ដុល្លាអាមេរិក ថែម នាវាកំសាន្តមួយ។

ត្បួងពេជ្រនេះ មាន បណ្ដាយ ប្រហែល ១ អ៊ីង ទទឹងប្រហែល ០.២៥ អ៊ីង និង កម្រាស់ កន្លះអ៊ីង
និង ផ្ទៃមុខកាត់ចំនួន ២៥ នឹងត្រូវដាក់លក់ដោយអជ្ញារធរអាមេរិកនៅខែកញ្ញាខាងមុខនេះ ដោយក្រុមហ៊ុនដេញថ្លៃមួយឈ្មោះថា Bid4Assets ក្នុងតម្លៃចាប់ផ្ដើម ។

នាង Jenny Lynch តំណាងឲ្យក្រុមហ៊ុនដេញថ្លៃបាននិយាយថា តម្លៃនៃការចាប់ផ្ដើមគឺ
៩០០,០០០ ដុល្លាអាមេរិកឡើងទៅ និង ការតម្លើងម្ដងចំនួន ១១០.០០០ដុល្លាអាមេរិក និង ទាមទារឲ្យអ្នកដែលចង់ចូលរួមកក់ប្រាក់ ១៨០,០០០ ដុល្លាអាមេរិក។

ត្បួងពេជ្រពណ៌លឿងនេះត្រូវបានលោក Tom Moses អ្នកជំនាញផ្នែកត្បូងជឿជាក់ថា មានប្រភពពីអាហ្វ្រិកខាងត្បូង។ លោកបានបញ្ជាក់ថា តម្លៃរបស់វានឹងកាន់តែខ្ពស់ នៅពេលដែលពណ៌លឿងកាន់តែដិត៕ (AP)

ដោយៈសំអាត