Norway: ជនសង្ស័យ Anders Behring Breivik ត្រូវបានប៉ូលីសនាំទៅកោះនៃតំបន់
Utoya ដែលជាកន្លែងដែលរូបគេ សម្លាប់ជនរងគ្រោះអស់ ៦៩ នាក់ក្រោយពេលដែលរូប
គេបានដាក់គ្រាប់បែកស្លាប់អស់មនុស្ស ៨នាក់រួច កាលពីថ្ងៃទី ២២ កក្កដា។ភាគច្រើននៃ ជនរងគ្រោះទាំងនោះ មានអាយុ ក្រោម ៣០ ឆ្នាំ។
Anders Behring Breivikត្រូវបានប៉ូលីសយាមកាមយ៉ាងទឹងរឹង ដោយខ្លាចមានការវាយ
ប្រហារសងសឹកពីសំណាក់ពលរដ្ឋន័រវ៉េស និង ប្រដាបដោយសម្លៀក បំពាក់ការពារខ្លួន
បាន ចំណាយពេល ៨ ម៉ោង សម្រាប់ការសំដែងពីសកម្មភាពរូបគេក្នុងការសម្លាប់ជន
រងគ្រោះ។
លោកព្រះរាជអាជ្ញារ Paal-Fredrik Hjort Kraby បាននិយាយថា ក្នុងពេលដែលសម្ដែង
ឡើងវិញ ជនសង្ស័យម្នាក់នេះមិនបានបង្ហាញការស្ដាយក្រោយនោះទេ។ ហើយក្នុងពេល
ដែលរូបគេបានត្រូវតុលាការសាកសួរ រូបគេបានឆ្លើយតប ប្រកបដោយភាពពឹស្តារ និង មានការសហការល្អជាមួយតុលាការ។
លោកព្រះរាជអាជ្ញារ រូបនេះក៍បានប្រាប់សារព័ត៍មានឲ្យដឹងដែរថា Anders Behring
Breivik ក្នុងពេលដែលរូបគេកំពុងសម្លាប់រង្គាលបានហៅទូរស័ព្ទ ទៅ ប៉ូលីសជាច្រើន
លើកប៉ុន្តែមិនប្រាប់ពីការឆ្លើយតបរបស់ប៉ូលីស ។
ក្នុងការសម្ដែងឡើងវិងនេះ ជនសង្ស័យបាន ប្រាប់ប៉ូលីសឲ្យចាប់រូបគេជាច្រើនលើក ប៉ុន្
តែមិនត្រូវបានប៉ូលីសបញ្ឈប់ការសម្ដែងនោះទេ។ ក្នុងពេលសាកសួរនៅ ឯតុលាការពីពេល
កន្លងមក Anders Behring Breivik បានសារភាពថា រូបគេពិតជាបានសម្លាប់មនុស្សទាំង
នោះមែន តែមិនព្រមទទួលទោសដោយនិយាយថា អ្វីដែលរូបគេបានធ្វើគឺជារការចាំបាច់
ដើម្បីសង្គ្រោះ ប្រទេសពីការឈ្លានពានរបស់ ជនអន្តោប្រវេសន៍ម៉ូស្លីម។
Anders Behring Breivik អាចនឺងត្រូវកាត់ទោស ជាប់ពន្ធធានាគរ ២១ ឆ្នាំ ឬ ក៍មួយជីវិត។

Anders Behring Breivik បានប្រើប្រាស់ដៃបង្ហាញជាកាំភ្លើង

Anders Behring Breivik ស្ថិតក្នុងអាវការពារគ្រាប់ដើម្បីបង្ការពីការសង់សឹកពីពលរដ្ឋ

Anders Behring Breivik នាំផ្លូវប៉ូលីសទៅកាន់កន្លែងដែលគេបាញ់សម្លាប់ជនរងគ្រោះ

Anders Behring Breivik បានប្រើប្រាស់ដៃបង្ហាញជាកាំភ្លើង

Anders Behring Breivik បង្ហាញពីកន្លែងដែលជនរងគ្រោះជាច្រើនបានព្យាយាមគេចខ្លួន
(dailymail)
ដោយៈសំអាត