(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានចុះត្រួតពិនិត្យអនុលោមភាពឃ្លាំងផ្ទុកទូរស័ព្ទដៃមួយកន្លែង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦៧ ក្នុងភូមិសាស្ត្រខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការនេះក៏បានធ្វើឡើង ដោយមានការសហការពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។

ជាមួយគ្នានេះ មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ សូមអំពាវនាវឲ្យ ប្រជាពលរដ្ឋគ្រប់រូបមេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ ទាំងអស់ដែលនាំចូលមកពីបរទេសបានគ្រប់ៗគ្នា៕

width=730

width=730

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី