កាលពីវេលាម៉ោង២១ ថ្ងៃទី១៣ខែសីហា (ម៉ោងនៅអាមេរិក) ឆាកវេទិកាប្រគុំតន្រ្តីមួយ
បានរលំ នៅក្នុងពិធីប្រគុំតន្ត្រីមួយ ក្នុងទីក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋអាមេរិក។

មន្ត្រីអាមេរិកបានឲ្យដឹងថា ឆាកតន្ត្រីមួយដ៏ធំមួយបានរលំបាក់ បន្ទាប់ពីព្យុះមួយបានបោក
បក់នៅក្នុងរដ្ឋ Indiana ខណៈក្រុមតន្រ្តី Sugarland រៀបចំនឹងសម្តែង យ៉ាងហោចណាស់
មនុស្ស៤នាក់ស្លាប់ និង៤០នាក់ទៀតរបួស។ មនុស្សជាច្រើននាក់ផ្សេងទៀត បានជាប់
នៅក្រោមគំនរបាក់បែក។
ឆាកវេទិកាប្រគុំតន្រ្តីមុនពេលរលំ
កាសែត Indianapolis Star បានឲ្យដឹងថា ខ្យល់ព្យុះដែលបានបោកបក់នោះ មានល្បឿន
រហូតដល់ទៅ ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងតំបន់នោះ។
អ្នករបួសត្រូវបានជួយសង្គ្រោះ
ប៉ូលិសកំពុងបន្ត ជួយសង្រ្គោះអ្នកដែលកំពុងជាប់នោះ។

ហ្វូងមនុស្សភិតភ័យ
ប្រភព៖ dantri, bbc
ដោយ៖ ណាវី