បាតុភូមិបាត់បង់ស្រទាប់អូហ្សូនកំពុងតែធ្វើឱ្យផែនដីត្រូវប្រឈមនឹងគ្រោះថ្នាក់ និងអាចក្លាយជាភពព្រះអង្គារទីពីរក្នុងពេលអនាគត។

/

អនាគត ផែនដី​នឹង​មានសភាព​ដូច​ភពព្រះអង្គារ​នាបច្ចុប្បន្ន 

Anjali Tripathi តារារូបវិទូមកពីសកលវិទ្យាល័យ Harvard បានព្រមានអំពីផលវិបាកនៃបាតុភូតធម្មជាតិដ៏គួរឱ្យខ្លាចដែលមានឈ្មោះថា បាត់បង់អូហ្សូន ចំពោះអនាគតរបស់ផែនដី នេះបើទំព័រ Daily Mail។

នៅក្នុងកិច្ចសម្ភាសជាមួយទំព័រ TED អ្នកវិទ្យាសាស្រ្ដ Tripathi ឱ្យដឹងថា រៀងរាល់មួយនាទី មានធាតុអ៊ីដ្រូហ្សែន ជាង ១៨០គីឡូក្រាម និងធាតុអេលីយ៉ូមជិត ៣គីឡូក្រាម បានហួតពីស្រទាប់អូហ្សូនចូលទៅក្នុងអវកាស។ ប្រការនេះអាចបង្កឱ្យមានការប្រែប្រួលធំនៃធាតុផ្សំក្នុងស្រទាប់អូហ្សូនរបស់ផែនដី បណ្ដាលឱ្យជីវិតនានាមិនអាចរស់នៅបាន។ ក្នុងពេលអនាគត ផ្ទៃខាងលើរបស់ផែនដីនឹងប្រែក្លាយទៅជាស្ងួតហួតហែង និងក្រហមដូចភពព្រះអង្គារ។

/

ផែនដីនឹងប្រែក្លាយទៅជាស្ងួតហួតហែង និងគ្មានជីវិត​រស់នៅ បន្ទាប់ពី​ស្រទាប់អូហ្សូនត្រូវបាត់បង់ទាំងស្រុង

អ្នកវិទ្យាសាស្ដ្រយល់ថា ភពព្រះអង្គារ កាលពីអតីតកាលក៏មានអាកាសធាតុដូចទៅនឹងផែនដី។ ប៉ុន្តែ ភពព្រះអង្គារត្រូវឆ្លងកាត់ការបាត់បង់ស្រទាប់អូហ្សូន ក្នុងនោះ ធាតុអ៊ីដ្រូហ្សែនបានបាត់បង់ទាំងស្រុង ហើយអុកស៊ីហ្សែននៅសេះសល់ខ្លះ ប្រែក្លាយភពនេះឱ្យទៅជាក្រហម តាមរយៈប្រតិកម្មអុកស៊ីតកម្មជាមួយលោហធាតុនៅលើដី។

បញ្ហាខាងលើកំពុងតែកើតមាននៅលើផែនដី ហើយវាប្រាកដណាស់ថា ល្បឿននៃការបាត់បង់ស្រទាប់អូហ្សូននឹងលឿនជាងនេះក្នុងពេលអនាគត នៅពេលព្រះអាទិត្យរីកធំ និងភ្លឺជាងបច្ចុប្បន្ន ក្រោយរយៈពេលរាប់ពាន់លានឆ្នាំទៀត។ Tripathi ថ្លែងថា ៖ “អ្វីដែលយើងអាចរំពឹងទុក ឬយ៉ាងហោចត្រៀមខ្លួនទទួលយកនោះគឺ ក្នុងពេលអនាគត ផែនដីនឹងដូចទៅនឹងភពព្រះអង្គារ។ អ៊ីដ្រូហ្សែនដែលបំបែកចេញពីទឹកនឹងហួតទៅក្នុងអវកាសក្នុងល្បឿនលឿន បណ្ដាលឱ្យផែនដីទៅជាមានពណ៌ក្រហមស្ងួតហួតហែង”៕

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail