កេនយ៉ា៖ តាមការអោយដឹងពីគេពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ១៩ ព្រឹកមិញនេះថា កូនដំរីដ៏តូចគួរអោយអាណិតមួយ ត្រូវបានក្រុមអ្នកជួយសង្គ្រោះសត្វព្រៃ ជួយស្រង់ចេញពីរណ្ដៅទឹកភក់មួយកន្លែង ដែលមេរបស់វា មានការភិតភ័យយ៉ាងខ្លាំង ហើយមិនអាចជួយកូនរបស់វាបាន។

កូនដំរីដែលមានអាយុប្រហែលជា ៨ ខែដែលបានស្វែងរកចំណីជាមួយមេរបស់វា រួចក៏ធា្លក់ក្នុងរណ្ដៅទឹកភក់មួយ ដែលនៅជិតសួនឧទ្យាន Aboseli នៃប្រទេសកេនយ៉ា។ ក្រុមអ្នកជួយសង្រោះសត្វព្រៃ Disney Dumbo បាននិយាយថា ខណៈដែលពួកគេកំពុងបើករថយន្ដ ឃ្លាំមើលសត្វ ក្នុងតំបន់សួនឧទ្យានAboseli គេក៏ឃើញមេដំរីដ៏ធំមួយ កុំពុងដើរឆ្លេរឆ្លារ ជាមួយសម្លេងយ៉ាងខ្លាំង ក្នុងការស្វែងរកវិធីសាស្រ្ដជួយកូនរបស់វា ដែលបានធ្លាក់ជាប់ក្នុងរណ្ដៅភក់ដ៏ជ្រៅមួយ តែទោះបីជាយ៉ាងណាក៏ដោយ ក៏មេរបស់វា មិនអាចជួយកូនវាបានឡើយ។

ពេលឃើញដូចនេះ ក្រុមអ្នកជួយសង្គ្រោះសត្វព្រៃក៏ប្រញាប់ប្រញាល់ យកខ្សែពួរដ៏ធំ ដើម្បីចាប់តោងកូនដំរីតូចគួរអោយអាណិតមួយនោះ។ ទីបំផុតកូនដំរីតូចនោះ ក៏ត្រូវជួយសង្គ្រោះអោយរស់រានមានជីវិត បន្ទាប់មកកូនដំរីតូច និងមេរបស់វា ក៏ជួបគ្នាដោយអំណរ។ នេះជាវីដេអូក្លីប ដែលបង្ហាញពីការជួយសង្គ្រោះកូនដំរីតូចនោះ សូមចុចដើម្បីមើល៕
ដោយ៖ រក្សាប្រភព៖ dailymail