ព័ត៌មានអន្តរជាតិ ៖​ មន្រ្តីជាន់ខ្ពស់ នៃសមាជិកសភាជាតិ ប្រទេស   កេនយ៉ា អោយដឹងថា ក្រសួង ផែនការប្រទេសកេនយ៉ា បានចំណាយប្រាក់យ៉ាងច្រើន សន្ធឹកសន្ធាប់បញ្ជាទិញ តុក្កតាសិច (Sex Toys) ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មុខទំនិញ តុក្កតាសិច ត្រូវ  បាន គេមើលឃើញ មាននៅ ក្នុងបញ្ជីចំណាយ ដែលត្រូវបានឃ្លាំមើល ក៏ដូចជា ត្រួតពិនិត្យមើល  ដោយ  គណៈកម្មការ កញ្ជប់ គណនីសាធារណៈ ដែលមាន លោក Gumbo ជាប្រធាន ។ ប្រភព  បញ្ជាក់  អោយដឹងថា ក្រសួង ផែនការប្រទេសកេនយ៉ា រងនូវការចោទប្រកាន់ ថាបានបញ្ជាទិញ ទំនិញ  ជា ច្រើនដែលមានតម្លៃ ថ្លៃកប់ពពក ប៉ុន្តែ រដ្ឋមន្រ្តីទទួលបន្ទុកលោកស្រី Anne Waiguru បានច្រានចោល នឹងការចោទប្រ កាន់មួយនេះ ថាជារឿងមិនពិតនោះទេ ។

/

គួររំឮកថា ការស៊ើបអង្កេតរឿងលុយពុករលួយត្រូវបានរដ្ឋាភិបាលធ្វើឡើងខណៈមានការចំណាយ ច្រើនហួសហេតុ ។ លោក Gumbo ប្រធានគណៈ  កម្មការកញ្ជប់ថវិការ  សាធារណៈ  គូសបញ្ជាក់ ដល់សារព័ត៌មាន BBC អោយដឹងថា លោកពិតជាមានភាព ភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបាន ឃើញមុខទំនិញ តុក្កតាសិច មាននៅក្នុងបញ្ជី ។

/

ច្រើនជាងការចោទប្រកាន់ ថាក្រសួងបានចំនាយលុយយ៉ាងច្រើនបញ្ជាទិញ តុក្កតាសិច ក្នុងនោះ ក្រសួងក៏រងនូវការចោទប្រកាន់ថាបានបញ្ជាទិញសម្ភារៈថ្លៃៗ  ដូចគ្នា  ដែរ រួមមានដូចជា  ស្រោម អនាម័យ សម្ភារៈការិយាល័យ ព្យាណូ ទូរទស្សន៍ សម្រាប់ការិយាល័យ រដ្ឋមន្រ្តីក្រសួងផែនការ ។ ថ្ងៃព្រហស្បត្តិ៍នេះ លោកស្រី Waiguru ត្រូវនាំខ្លួនយកទៅសាកសួរសំនួរ រយៈពេលជាង ៤ ម៉ោង ដោយគណៈកម្មការកញ្ជប់គណនីសាធារណៈ នៅក្នុងទីក្រុង Nairobi ។   ជាលទ្ធផល លោកស្រី នៅតែបដិសេធ ទៅនឹងការចោទប្រកាន់ ថាក្រសួងបានបញ្ជាទិញ ទូរទស្សន៍តម្លៃ១៩,០០០ដុល្លារ និងស្រោមអនាម័យតម្លៃថ្លៃ ២៥០ ដុល្លារ ។ លោកស្រី បន្តអោយដឹងថា គ្មានទូរទស្សន៍តម្លៃ ថ្លៃឬក៏ ព្យាណូនៅក្នុងការិយាល័យ លោកស្រី នៃក្រសួងផែនការនោះទេ ៕

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី