ព័ត៌មានអន្តរជាតិ    ៖  ថ្មីនេះ បើយោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន divaasia​ បានគូសបញ្ជាក់អោយដឹងថា ស្រ្តីជនជាតិម៉ាឡេស៊ី  វ័យ ៣៥ ឆ្នាំម្នាក់ ត្រូវបានរកអោយឃើញថា បានធ្វើដំណើរ    ដោយធ្វើការហោះហើររាប់ពាន់គីឡូម៉ែត្រ  ទៅប្រទេសចិន ដើម្បីបានរៀបការជាមួយនឹងបុរសពិការម្នាក់។

width=443

នាង Gan Sook Ying មកពីទីក្រុង  Kuala Lumpur  បានក្លាយជាមិត្តលោក Li Kangyu វ័យ៣៨ ឆ្នាំរូបនេះ តាំងពីខែ​មិថុនា ឆ្នាំ ២០១១ មកម្ល៉េះ បន្ទាប់ពីបានស្គាល់គ្នា និងChat តាមប្រព័ន្ធអ៊ិនធើណេត។ គួររំឭកផងដែរថា លោក Li Kangyu ជាពលរដ្ឋកើតនៅក្នុងក្រុង Tangs-han ខេត្ត  Hebei  ប្រទេសចិន  លោកមានជម្ងឺម្យ៉ាងដែលគេអោយឈ្មោះថា ( rheumatoid arthritis) ជាហេតុនាំអោយលោកពិការយ៉ាងដូច្នេះ។

width=441

នាង Gan បានបញ្ជាក់អោយដឹងថា  ដំបូងនាងពិតជាចាប់អារម្មណ៍រឿងលោក Kangyu ជាខ្លាំង ក៏ប៉ុន្តែយូរៗទៅ  បន្ទាប់ពីនាងបាន ចំណាយពេលទៅលេងគាត់ដល់ទៅ  ៣ ដងនៅឯប្រទេសចិននោះ នាង Gan ក៏បានចាប់ផ្តើមកោតសរសើរនាង   និង លង់ស្រឡាញ់គាត់តែម្តង។

សារព័ត៌មាន Sin Chew Daily ចេញផ្សាយអោយដឹងថា ស្ថានភាពលោក Kangyu បានចាប់ផ្តើមទៅជាអាក្រក់ៗ តាំងពីគាត់មានវ័យទើបតែ  ៧  ឆ្នាំមកម្ល៉េះ  លុះក្រោយមក គាត់ក៏បានធ្លាក់ខ្លួនឈឺធ្ងន់ និងមិនអាចងើបចេញពីគ្រែបាន។

width=439

លោក Kangyu និង Gan បានចុះសំបុត្រអាពាហ៍ពិពាហ៍រួមគ្នា នៅឯនាយកដ្ឋានកិច្ចការស៊ីវិលខេត្ត កាលពីថ្ងៃទី ២៤ ខែកក្កដា កន្លងផុតទៅថ្មីៗនេះ ដោយនឹងមានរៀបចំជាកម្មវិធីរៀបមង្គលការនៅថ្ងៃទី ៨ ខែមិថុនា ដោយមានការចូលរួមពីសំណាក់ក្រុមគ្រួសាររបស់ពួកគេ

ដំបូងឡើយ ទំនាក់ទំនងមួយនេះ ត្រូវបានក្រុមគ្រួសាររបស់ពួកគេបានជំទាស់ ដោយឡែកបន្ទាប់ពីធ្វើដំណើរទស្សនកិច្ចពីសំណាក់បងប្អូន នាង Gan ទៅលេងលោក  Kangyu កាលពីឆ្នាំកន្លងទៅ ទំនាក់ទំនងមួយនេះ បែរជាត្រូវបានទទួលស្គាល់ និងយល់ស្របទៅវិញ៕

width=437

width=436

width=434

width=433

* ព័ត៌មានអន្តរជាតិ មួយចំនួនផ្សេងទៀត ដែលទស្សនិកជន និយមអាន ៖

- Olinguito​ ពូជសត្វសំពោចកម្រ ប្រភេទថ្មី ត្រូវបានគេរកឃើញ នៅតំបន់ជួរភ្នំ (Video)- រន្ធត់ ទារកតូចធ្វើការវះកាត់ ដុំសាច់ដុះនៅកញ្ជឹង ក ១៣ ស.ម បានសម្រេច- ស្រីស្អាត អ្នកមានទ្រព្យសម្បត្តិស្តុក រងការរិះគន់ យ៉ាងចាស់ដៃ ខណៈចតរថយន្តទំនើប នៅកណ្តាលទ្រូងផ្លូវ

ដោយ ៖ ពិសីប្រភព ៖ Divaasia