ប្លែក៖ នៅពេលដែលគេបង្ហាញសត្វម៉្យាង ដែលមានលក្ខណៈ រូបរាងដូចសត្វភេរ ឬគេហៅថា សត្វកាស្ទ័រ គឺបានធ្វើអោយមនុស្សជាច្រើន  មានការភ្ងាក់ផ្អើលជាខ្លាំង ជាពិសេសប្រជាជន អង់គ្លេសតែម្ដង។

width=457

សត្វដែលគេកម្រជួបប្រទះនេះ ត្រូវបាននាង Lorna Douglas មានវ័យ ៣៥ឆ្នាំ ថតបានពីទន្លេ Otter ខណៈដែលនាង បានដឹកឆ្កែរបស់នាងដើរ។ Lorna បន្ដថា បន្ទាប់ពីនាង បានថតរូបសត្វនេះរួច នាងក៏បានដើរតាមវា ក្រោយមក សត្វនោះ ក៏ហែលចូលទៅក្រោមដើមឈើធំបាត់។

width=456

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសត្វព្រៃ បានអោយដឹងថា សត្វកាស្ទ័រនេះ បានផុតពូជពីប្រទេសអង់គ្លេស តាំងពីចុងសតវត្សរ៍ទី ១៦ ដោយសារការបរបាញ់ ហួសហេតុពេក។ ជាមួយគ្នានេះផងដែរ នៅពេលដែលមានវត្ថមានសត្វនេះឡើងវិញ គេមានការសប្បាយចិត្ដណាស់ ហើយគេនឹងសិក្សាពីជម្រករបស់វា និងធ្វើការអភិរក្សវាទុក ដោយគិតថា វាជាសត្វកម្របំផុត ក្នុងចក្រភពអង់គ្លេស៕

ដោយ៖ រដ្ឋាប្រភព៖ newsday