ព្រះអង្គម្ចាស់ Jefri Bolkiah ប្អូនប្រុសរបស់ព្រះមហាក្សត្រប្រទេសព្រុយនេ មានរបៀប
រស់នៅ​យ៉ាងប្រណិតហួសពីការស្មាន ហើយជាអ្នកល្បីឈ្មោះខាងចាយលុយ ដោយ​
សារការចំណាយលុយហួសហេតុពេក ធ្វើឲ្យទ្រព្យសម្បត្តិរបស់គាត់ទាំងអស់​ត្រូវបាន
ឃុំឃាំង ហើយត្រូវបានដេញចេញ​ពីតំណែងសំខាន់ៗ។
ជាការពិត ព្រះអង្គម្ចាស់ Bolkiah ប្រហែលជាអ្នកដែលបានចាយលុយសុទ្ធច្រើនជាង
គេនៅលើពិភព​លោកនេះ ដែលយោងតាមរឿងមួយចំនួនអំពីបុរសនេះ ក៏ដូចជាការ
បណ្តឹងដែលទាក់ទង​ទៅនឹងទឹកប្រាក់ចំនួន​២៣លាន​ដុល្លាអាមេរិក​ ពីអតីតមេធាវី​មួយ
ដែល​បានចុះផ្សាយនៅលើទស្សនាវដ្តីVanity Fair កាលពីខែកក្កដា។ គេបានឲ្យដឹងថា
មាន​ពេលខ្លះ ព្រះអង្គម្ចាស់ Bolkiah បានចំណាយអស់ ៥០លានដុល្លាអាមេរិកក្នុង
​មួយខែ។

ជីវិតដូចរឿងព្រេងរបស់ព្រះអង្គម្ចាស់ Bolkiah ត្រូវផ្លាស់ប្តូរក្រោយពីគេរកឃើញថា Bolkiah
បានបំផ្លាញអស់ ១៤,៨០០លានដុល្លាអាមេរិក ពីមូលនិធិវិនិយោគរបស់រដ្ឋាភិបាល ដែល
គាត់​ជាអ្នកគ្រប់គ្រង។
តើព្រះអង្គម្ចាស់រូបនេះចាយអស់១៤,៨០០លានដុល្លាដូចម្តេច?

ព្រះអង្គម្ចាស់ Jefri Bolkiah មានរថយន្ត 2.300 គ្រឿង ភាគច្រើនគឺ Bentleys, Ferraris
និង Rolls-Royces។ គាត់ក៏មានយន្តហោះ៨គ្រឿង និងឧទ្ធម្ភាគចក្រ១គ្រឿង។ គាត់បាន
ចំណាយ​ ១,៣លានដុល្លាអាមេរិកដើម្បីទិញប៊ិចមានរូបសម្រើបតណ្ហា និង១០លាន
ដុល្លាសំរាប់នាឡិកាដែលមាន​ត្បូងថ្ម រូបគូស្នេហាមួយកំពុងរួមភេទ។

គាត់បានជូនកាដូជាខ្សែកឲ្យស្រ្តីម្នាក់ ហើយក្រោយមកស្រ្តីនេះបានយកទៅលក់​ឡាយឡុង
១០០,០០០ដុល្លា។ គាត់ជួលអ្នកគូររូប J. Seward Johnson ដើម្បីធ្វើរូបចម្លាក់ស៊ិចស៊ី
មួយមានតំលៃ ៨០០,០០០ដុល្លា អំពីគាត់នឹងប្រពន្ធមិនទាន់រៀបការ។


គាត់មានក្រុមនាវា ៥គ្រឿង ក្នុងនោះមាននាវាមួយឈ្មោះ ក្បាលដោះ។
ព្រះអង្គម្ចាស់មានសណ្ឋាគារផ្កាយ៥ ជាច្រើន ដែលក្នុងនោះមាន New York Palace និង
Bel-Air នៅ Los Angeles​ ទៀតផង។


Jefri Bolkiah បានទិញ Asprey ដែលជាក្រុមហ៊ុនធ្វើគ្រឿងអលង្ការឲ្យព្រះមហាក្សត្រីយានី
នៅ London តំលៃ ៣៨៥លានដុល្លា។

ព្រះអង្គម្ចាស់ Bolkiah បានចាយ ៧លានដុល្លាដើម្បី អញ្ជើញ Michael Jackson មកច្រៀងក្នុងបុណ្យកំណើតខួប​៥០របស់ខ្លួន។

គាត់ចំណាយ ៧លានដុល្លាដើម្បីទិញកំរាល ដែលធ្វើពីមាស និងមានត្បូងថ្ម។

គាត់ក៏បានទិញក្លិប Playboy នៅ London ដែលមានតំលៃ៣៤លានដុល្លា ថ្លៃជាង៤ដងនៃតំលៃ​
នៅលើទីផ្សារ។


គាត់បានជួលអ្នកបង្ហាត់លេងសី ១,៥លានដុល្លា និងជួលតារា Joe Montanaនិង Herschel
Walker បង្រៀនលេងបាល់ទាត់ឲ្យកូនប្រុសគាត់ដែលប្រាក់ខែត្រូវបានឡើងដល់រាប់លាន
ដុល្លា៕

ប្រភព៖ Vnn, Business Insider
ដោយ៖ មិនា