ស្រ្តីម្នាក់ដែលត្រូវបានសត្វស្វាធំមួយ ហែកមុខយ៉ាងឃោរឃៅ បានឆ្លងកាត់ការផ្លាស់ប្តូរ
យ៉ាងអស្ចារ្យ ក្រោយពីបានធ្វើការវះកាត់មុខទាំងស្រុង។
រូបលោកស្រីមុនពេលត្រូវស្វាហែក
លោកស្រី Carla Nash អាយុ៥៧ឆ្នាំបានបាត់ភ្នែក ច្រមុះ មាត់ និងបបូរមាត់ក្នុងការវាយ
ប្រហារដោយសត្វស្វាសាហាវនោះ។ ប៉ុន្តែក្រោយការវះកាត់បានជាង២០ម៉ោង លោកស្រី
ក៏អាចនិយាយបានវិញធម្មតា។
មុខមាត់ថ្មីរបស់លោកស្រីត្រូវបានផ្សាយនៅលើទូរទស្សន៍កាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០១១
ក្រោយពីវេជ្ជបណ្ឌិតបានធ្វើការវះកាត់ឲ្យគាត់នូវមុខមាត់ថ្មីដែលគេបរិច្ចាកតាំងពីខែឧសភា
កន្លងមក។ គាត់បានឲ្យដឹងថា ឥឡូវខ្ញុំអាចធ្វើអី្វបានទាំងអស់ហើយ។ ខ្ញុំអាចភ្លក់រសជាតិ
បាន។ ខ្ញុំអាចទទួលទានបានធម្មតា។ ខ្ញុំមានបបូរមាត់ និយាយបានដូចមុន។ ខ្ញុំអាចអោប
ថើបអ្នកដែលខ្ញុំស្រឡាញ់។ ខ្ញុំអរគុណណាស់ចំពោះអ្នកដែលបានបរិច្ចាក និងគ្រួសារ
គាត់។�
ឧបទ្ទវហេតុនេះកើតឡើងនៅពេលលោកស្រីទៅលេងផ្ទះមិត្តភ័ក្តឈ្មោះ Sandra Herold។
សត្វស្វារបស់មិត្តភ័ក្តគាត់ បានលោតឡើងខ្លួន Carla ហើយហែកមុខនិងដៃ របស់គាត់
ស្ទើរតែទាំងស្រុងយ៉ាងសាហាវ។ ទីបំផុត សត្វសាហាវឈ្មោះTravis នេះត្រូវប៉ូលិស
Stamford នៅ Connecticut ប្រទេសអាមេរិកបាញ់សម្លាប់។

ក្រុមវេជ្ជបណ្ឌិត៣០នាក់នៅមន្ទីរពេទ្យ Boston បានធ្វើការវះកាត់លោកស្រីCarla Nash។
គាត់ ទទួលបានស្បែក សាច់ដុំ សរសៃឈាម សរសៃវិញ្ញាណ ក្រអូមមាត់ និងធ្មេញពីអ្នកបរិច្ចាកដែលបានលាក់ឈ្មោះ។
នេះជាលើកទី៣ហើយ ដែលនៅប្រទេសអាមេរិកបានធ្វើការវះកាត់មុខទាំងស្រុង។
ប្រភព៖ VNN
ដោយ៖ មិនា