យានអវកាសធុនតូចមិនមានអ្នកបើកបរ X-37B របស់អាមេរិក បានវិលត្រឡប់មកកាន់ផែនដី បន្ទាប់ពីបំពេញបេសកកម្មសម្ងាត់អស់រយៈពេល ១៥ខែ ក្នុងអវកាស។

/

X-37B បានចុះចតនៅមូលដ្ឋានទ័ពអាកាសអាមេរិក កាលពីយប់ថ្ងៃទី ១៦មិថុនា នៅវេលាម៉ោង ១៨និង ៤៨នាទី(ម៉ោងនៅភ្នំពេញ) បន្ទាប់ពីត្រូវបានពន្យាពេលជាច្រើនថ្ងៃដោយសារអាកាសធាតុមិនល្អ។

X-37B ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Boeing និងមានរចនាសម្ព័ន្ធស្រដៀងទៅនឹងយានអវកាស Space Shuttle របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ប៉ុន្ដែ X-37B មិនមានអ្នកបើកបរនោះទេ។

/X-37B មានឈ្មោះផ្សេងមួយទៀត គឺ Orbital Test Vehicle – OTV

 

សូមតាមដានវីដេអូស្ដីពីការចុះចតរបស់ X-37B ដូចខាងក្រោម ៖

 

ដោយ ៖ សូរីយ៉ាប្រភព ៖ VE