ព័ត៌មានអន្តរជាតិ ៖ យោងតាមអត្ថបទសារព័ត៌មាន ដែលទើបតែបានចេញផ្សាយដោយគេហទំព័រសារព័ត៌មាននាំមុខ CNN   កាលពីវេលាល្ងាចម្សិលមិញនេះ  បានគូសបញ្ជាក់អោយដឹងថា នៅឯប្រទេសកាណាដា ឯណោះវិញ យ៉ោងហោចណាស់ មនុស្ស ៥ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈពេលដែលមានឧបទ្ទេវហេតុផ្ទុះឆេះ   យន្តហោះធន់តូចមួយគ្រឿងមួយរំពេច នៅលើផ្លូវរថ ក្នុងខេត្ត Ontario ។

width=440

បន្ថែមពីលើនេះ  យោងតាមសម្តីលោក  Rob​  McDonough  ជាឧត្តមសេនីយ៍ គូសបញ្ជាក់អោយដឹងថា ជំនួបឧបទ្ទេវហេតុ កាលពីរាត្រីថ្ងៃអាទិត្យ ទៅលើយន្តហោះធន់តូចហោះក្នុងតំបន់ របស់ក្រុមហ៊ុនអាកាសចរណ៍ Bearskin Airlines មួយនេះ  មិនត្រឹមតែបានធ្វើអោយមនុស្ស    ៥ នាក់  បានស្លាប់បាត់បង់ជីវិតនោះទេ  តែក៏បានធ្វើអោយមនុស្ស ២ នាក់ផ្សេងទៀត ទទួលរងរបួសធ្ងន់ផងដែរ ។  គាត់បន្ថែមថា បុរសជាអ្នកដំណើរម្នាក់  បានព្យាយាមជួយសង្គ្រោះស្រ្តីជាអ្នកដំណើរម្នាក់ផ្សេងទៀតដោយទាញនាងចេញពីយន្តហោះមុនពេលដែលវាបានចាប់ផ្តើមឆាបឆេះយ៉ាងសន្ធោសន្ធៅ។

width=434

អ្នកបើកបរយន្តហោះពីររូប  (ភីលុត = Pilot )  រួមនឹងអ្នកដំណើ រ ៣ នាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិត ក្នុងជំនួបឧបទ្ទេវហេតុមួយនេះដោយនៅក្នុងនោះពួកគេមិនទាន់បានបញ្ជាក់អត្តសញ្ញាណនៅឡើយទេ។  រាល់អ្នកដំណើរទាំងអស់ សុទ្ធសឹងតែជាពលរដ្ឋ កាណាដា ។ ដោយឡែក  ក្រុមប្រឹក្សាភិបាលសុវត្ថិភាពមធ្យោបាយធ្វើដំណើររបស់ប្រទេសកាណាដាបានឱ្យដឹងថា   ក្រុមអ្នកសង្កេតការរបស់ខ្លួន នឹងមកដល់កន្លែងកើតហេតុ នៅថ្ងៃច័ន្ទនេះហើយ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ cnn