ព័ត៌មានបច្ចេកវិទ្យា ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា ទូរស័ព្ទស្មាតហ្វូនពីរគ្រឿង ដែលនៅក្នុងនោះរួមមាន HTC Windows Phone 8X និងNokia Lumia 902 កំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ ខណៈពេលដែលស្មាតហ្វូនទាំងពីរនេះ ត្រូវបានរកអោយឃើញវាត្រូវបានកុម្មង់ទិញទុកមុន ស្របពេលដែលវា និងជិតចេញលក់នៅលើទីផ្សារ នាពេលអនាគតដ៏ខ្លីខាងមុខនេះ។

លើសពីនេះទៅទៀត របាយការណ៍ដដែល ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ពុំមានប្រភពផ្លូវការណាមួយ បានបញ្ជាក់អះអាងនៅឡើយទេ ពីកាលបរិច្ឆេទច្បាស់លាស់នៃការចេញលក់ជាផ្លូវការនូវទូរស័ព្ទស្មាតហ្វូនទាំងពីរនោះទេ ស្របពេលដែលព័ត៌មានទាំងអស់នេះអាចនឹងត្រូវបានបញ្ជាក់ ក៏ដូចជា អាចនឹងត្រូវដឹងឮនៅក្នុងអំឡុងសន្និសិទសារព័ត៌មាន Windows Phone 8 ដែលនិងត្រូវធ្វើឡើងនៅថ្ងៃទី ២៩ តុលាខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា បើនិយាយពីតម្លៃវិញ ក៏ត្រូវបានបង្ហាញអោយដឹងផងដែរថា ដែលនៅក្នុងនោះNokia មានតម្លៃ $149.99 ជាមួយនិងការធានារយៈពេលពីរឆ្នាំ ស្របពេលដែល HTC Win-dows Phone 8X មានតម្លៃ $99.99 ហើយបើ់និយាយពីមុខងារសំខាន់ៗរបស់ស្មាតហ្វូនទាំងពីរនេះវិញ គឺវាមានភាពស្រដៀងគ្នា៕
ដោយ ៖ រិទ្ធីប្រភព ៖ gsmarena