រូបភាពដែលថតដោយយានអវកាស Curiosity នៅលើភពព្រះអង្គារ របស់ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានបង្ហាញថា មានដុំថ្មមូលមួយដុំ នៅកណ្ដាលដីខ្សាច់ និងថ្មរបស់ភពព្រះអង្គារ។

/

រូបភាពរបស់ដុំថ្មដែលដូចទៅនឹងត្បូងនេះ បានធ្វើឱ្យក្រុមអ្នកតាមប្រមាញ់ UFO ជឿជាក់ថា វាជាភ័ស្ដុតាងបង្ហាញអំពីវត្តមានរបស់មនុស្សភពផ្កាយនៅលើភពព្រះអង្គារ នេះបើតាមទំព័រ Dailymail ។

/

រូបភាពនេះ ត្រូវបានថតកាលពីថ្ងៃទី ១មករា ដោយយាន Curiosity នៅលើភពព្រះអង្គារ។ រូបភាពមួយផ្សេងទៀត ដែលថតបានកាលពីថ្ងៃទីទី ២០ធ្នូ ឆ្នាំ ២០១៦ ក៏បានបង្ហាញអំពីវត្ថុម្យ៉ាងដែលមានរូបរាងមូលដូចគ្នានេះផងដែរ។

/

អ្នកជំនាញយល់ថា វត្ថុក្នុងរូបភាពនេះ អាចជាដុំថ្មមូលនៅលើភពព្រះអង្គារ (Martian spherule) ដែលមានពណ៌ខៀវងងឹត ឬពណ៌ផ្ទៃមេឃ។ វាអាចត្រូវបានបង្កើតឡើងនៅពេលថ្មក្ដៅ និងរលាយ ក្រោមឥទ្ធិពលរបស់អាចម៍ផ្កាយ ឬកំអែរភ្នំភ្លើង៕

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail