ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានពិភពលោក ក៏ដូចជាបុគ្គលិកបំរើការនៅឯមជ្ឈមណ្ឌលជីវចម្រុះសមុទ្រ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង  នៅពេលដែបានប្រទះឃើញ កូនដណ្តើកពូជកម្រដ៏តូចបំផុត  បានចាប់កំណើតដល់ទៅ ២ ក្បាល  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ ។

width=447

ជាការពិត វត្តមាននៃសមាជិកថ្មី របស់ពូជសត្វអណ្តើក  ដ៏កម្រប្រភេទតូចល្អិត  ទាំងពីរនេះបានធ្វើអោយចំនួនតួរលេខនៃពូជសត្វកម្រមួយនេះ កើនឡើងដល់២៥០ ក្បាល ហើយនៅជុំវិញពិភពលោក។ យ៉ាងណាមិញ  ប្រភពសារព័ត៌មានដដែលបន្ថែមថា​  បុគ្គលិក ដែលជាអ្នកបំរើការនៅឯមជ្ឈមណ្ឌលជីវចម្រុះសមុទ្រ (Sea Life Centre) ក្នុងក្រុង Birmingham ប្រទេសអង់គ្លេស ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង  ដោយវេលាព្រឹកមួយ   ពួកគេបានឃើញកូនអណ្តើកតូចពីរក្បាលនោះ  ហែលទឹកលេង  ខណៈពេលដែលមិនបានដឹងថា  មេវាពិតជាមានកូនទេនោះ  ។  បុគ្គលិកបញ្ជាក់ថា  នេះទំនងជាមេវាលាក់ទុកពងកូនទៅក្នុងខ្សាច់ បាតអាងហើយមើលទៅ ។

width=436

គួររំឭកផងដែរ   មកទល់នឹងខណៈនេះ កូនអណើ្តក ដ៏តូចទាំងពីរក្បាលនេះ  ត្រូវបានក្រុមបច្ចេកទេសនាំយកទៅធ្វើការចិញ្ចឹមអោយបានត្រឹមត្រូវហើយ ដោយនៅក្នុងនោះ មានតាំងពីការគាំពារសុខភាព ក៏ដូចជា ការផ្តល់ចំណីអោយបានម៉ត់ចត់ផងដែរ។

យោងតាមសម្តីលោក Burrows  គូសបញ្ជាក់អោយដឹងថា ពូជសត្វប្រភេទនេះ  ត្រូវបានគេអភិរក្សឡើងវិញ ចាប់តាំងពីឆ្នាំ  ២០០១ មកម្ល៉េះ  ខណៈពេលដែលវា ត្រូវបានចាត់ចូលជាពូជសត្វដែលប្រឈម  នឹងការផុតពូជពីលើលោកយើងនេះ ស្របពេលដែលវាមានដើមកំណើតមកពីកោះតូចមួយរបស់ប្រទេសឥណ្ឌូនេស៊ី កោះ Rote Island ៕

* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

-    សរសើរពេញអ៊ិនធើណេត  ព្រោះអំពីមនុស្សធម៌ ​ជួយសង្គ្រោះក្មេង  ៣ នាក់ ពីសេចក្តីស្លាប់ (មានវីដេអូ)- កំពូលអ្នកចម្បាំងឆ្លាម នារីម្នាក់ ស្ថិតនៅក្នុងឈុត​ ប៊ីគីនី ហែលទឹក ជាមួយឆ្លាម- ស៊ីមួយកណ្តាប់ដៃ ពេញផ្ទៃមុខ ក្រោយជិះស្គីក្តារ ទៅបុកក្មេងតូច ដោយអចេតនា

ដោយ​ ៖ មង្គលប្រភព ៖ ស្កាយ