Moto X មិនបានផ្តល់មកនូវផលចំណេញច្រើនក្នុងការប្រកួតប្រជែង ដល់ Motorola នោះទេ បើប្រៀបជាមួយនឹងផលិតផលជាច្រើនទៀតដែលមាន រូបសណ្ឋាន Hardware ខ្លាំងជាង លេចធ្លោជាង ដែលស្ថិតនៅក្នុងផ្នែកស្មាតហ្វូនស៊េរីខ្ពស់ៗ។ ដូច្នេះក្រុមហ៊ុនក៏បានសម្រេចចិត្ត បង្ហាញណែនាំ Moto G ស្ថិតក្នុងស៊េរីមធ្យម ប៉ុន្តែវាមានគុណសម្បត្តិច្រើនជាង សម្រាប់អ្នកប្រើប្រាស់។
ជាមួយនឹងលក្ខណៈសម្បត្តិ CPU Qualcomm SnapDragon 400, Quad Core 1.2 GHz, មេម៉ូរីក្នុង 8GB/16GB, ប្រព័ន្ធប្រតិបត្តិការ Android 4.3, Moto G នឹងដាក់លក់ក្នុងតំលៃចាប់ពី 179 USD (មិនមានកិច្ចសន្យា)។ ស្មាតហ្វូន ត្រូវបានដាក់លក់ភ្លាម បន្ទាប់ពីធ្វើការបង្ហាញណែនាំរួច ហើយប្រទេស ប្រេស៊ីល ជាទីផ្សារដំបូងគេ ដែលមានលក់ Moto G។

បន្ទាប់មកស្មាតហ្វូននេះ នឹងបន្តចែកចាយលក់ នៅលើ ៣០ប្រទេសផ្សេងទៀត។ បើតាមការរំពឹងទុក Moto G នឹងត្រូវបាន Update ឡើង Android 4.4 KitKat នៅដើមឆ្នាំ ២០១៤ពោលគឺនៅក្នុងខែ មករា ខាងមុខនេះ។
លក្ខណៈសម្បត្តិពិសេសៗ មួយចំនួនរបស់ Moto G:
- ប្រព័ន្ធប្រតិបត្តិការ Android 4.3 JellyBean
- អេក្រង់: 4.5 HD 720 x 1280 pixel, 329 ppi
- កាមេរ៉ាក្រោយ 5 MP, កាមេរ៉ាមុខ 1.3 MP, អំពូល LED flash, panorama, Auto HDR
- ថតវីដេអូ 720p @ 30 fps, slow motion
- CPU Quad Core 1.2 GHz, Qualcomm SnapDragon 400
- RAM 1GB
- មេម៉ូរីក្នុង: 8GB/16GB
- តំណភ្ជាប់: Wi-Fi n, Bluetooth 4.0, GPS, GLONASS
- ថ្ម: 2070 mAh
- ខ្នាតប្រវែង: 12,99 x 6,59 x 1,16 cm
- ទម្ងន់: 143 g


ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖
- អីយ៉ា ប្លែកម្ល៉េះ! ប្រើលឹង្គលេងព្យាណូ ជំនួសដៃ (Video inside) - Apple បានដាក់លក់ iPad Mini Retina ជាផ្លូវការហើយ តំលៃចាប់ផ្តើមពី ៣៩៩ ដុល្លារ- អភិបាលខេត្ត បន្ទាយមានជ័យ លោក ទ្រី ណារិន បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ ព្រឹកមិញនេះ- ក្លែងខ្លួនធ្វើជាមនុស្សអនាថា សុំមិត្តស្រីរៀបការ, ព្រម ឬក៏អត់ហ្ន៎? (មានវីដេអូ)- យីអើ ចោរនេះ! លួចយកកង់គេ ទុកម៉ូតូខ្លួនឯង នៅកន្លែងកើតហេតុ
ប្រែសម្រួល៖ សិលាប្រភព៖ tinhte