អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​ កំពុង​ពង្រឹង​វិធានការ ក្នុង​ការ​បង្ក្រាប​ការ​រត់ពន្ធ​សត្វ​ព្រៃ និង​ផ្តោត​លើ​វត្ថុ​ដែល​ផលិត​ពី​ភ្លុក។

លិខិត​ចុះ​ហត្ថលេខា​ដោយ​លោក គុន​ញីម ​អគ្គនាយកដ្ឋាន​ដែល ចេញ​កាលពី​ម្សិលមិញ​បាន​បញ្ជា​អោយ​នាយក​សាខា​ និង​ប្រធាន​ការិយាល័យ​ទាំង​អស់​ធ្វើការ​បង្ក្រាប​ការ​ជួញ​ដូរ​ភ្លុក​ ដំរី​​ភ្លុករមាស ​និងគ្រឿង​អលង្ការ​ធ្វើ​ពី​ភ្លុក​ និង​សត្វ​ព្រៃ​គ្រប់​ប្រភេទ។

លោក គុនញឹម បាន​មាន​ប្រសាសន៍​ថា “ការ​នាំ​ចេញ នាំចូល និង​ចរាចរណ៍​ភ្លុក​ដំរី​ ឬរមាស​និង​គ្រឿង​សង្ហារឹម​ធ្វើ​ពី​ភ្លុក​ជា​ទង្វើ​ខុស​ច្បាប់។

/

លោក​បាន​និយាយ​ថា​មន្រ្តី​នាយកដ្ឋាន​ត្រូវ​ពិនិត្យ​ពិច័យ​ព័ត៌មាន​ដែល​ផ្តល់​ដោយ​ឈ្មួញ​ក្នុង​ការ​បង្ហាញ​ទំនិញ​របស់​ពួកគេ​ហើយ​ពិនិត្យ​យ៉ាង ហ្មត់ចត់​ថា​តើ​ពួកគេ​មិន​រត់ពន្ធ​ទំនិញ​ដែល​ត្រូវ​បាន​ហាម​ឃាត់​រួម​ទាំង​ដំរី​និង​ភ្លុក​រមាស​និង​គ្រឿង​សង្ហារឹម​ធ្វើ​ពី​ភ្លុក។ លោក គុនញឹម បាន​បន្ថែម​ថា​នរណា​ម្នាក់​ចាប់​បាន​ការ​ធ្វើ​ដូច្នេះ​ដាច់ ​ខាត ត្រូវ​តែ​បញ្ចូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់។

លោក នេត ភក្រ្តា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​សរសើរ​បញ្ជា​របស់​លោក ញ៉ឹម ហើយ​បាន​និយាយ​ថា​វា​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​ខុស​ច្បាប់​នៃ​សត្វ​ព្រៃ និង​ប្រភេទ​ដើម​ឈើ​កម្រ។

លោក​បាន​មាន​ប្រសាសន៍​ថា “កម្ពុជា​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ ហើយ​មានការ​សហការ​ជាមួយ​បណ្តា​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​ពិភពលោក​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​បង្ក្រាប​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់” ។

លោក​បាន​សង្កត់​ធ្ងន់​ថា​កម្ពុជា​មាន​ច្បាប់​យ៉ាង​តឹងរ៉ឹង​ប្រឆាំង​ នឹង​ការ​ជួញដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​ហើយ​អាជ្ញាធរ​បាន​បង្ក្រាប និង ជួយ​សង្គ្រោះ​សត្វ​ព្រៃ ហើយ​​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន ទៅ​តុលាការ ជាច្រើន ករណី​ផង​ដែរ។

កាលពី​ពេល​ថ្មីៗ​នេះ​ក្រសួង​បាន​រាយការណ៍​ថា​ភ្លុកដំរី​ប្រាំតោន​ត្រូវ​បាន​រឹបអូស​ក្នុង​អំឡុង​ពេល​បង្ក្រាប​ចាប់​ពី​ឆ្នាំ ២០១៦ រហូត​ដល់​ចុង​ឆ្នាំ​២០១៨។ ភ្លុកដំរី​ជាង ៦០០ គីឡូក្រាម​ត្រូវ​បាន​រឹបអូស​នៅ​ខែ​មករា​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នៅ​ខេត្តព្រះសីហនុ ៕ 

ប្រភព ៖ khmertimes