សារព័ត៍មានCNN បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ដេវីត កាមឺរូន( David Cameron) បាននិយាយថា លោកចាប់បានពិរុទ្ធជនទាំងឡាយដែលបានបង្កភាពអនាធិបតេយ្យនៅ
ទីក្រុងឡុង និង ទីក្រុងដ៍ទៃទៀតក្នុងអំពើកុប្បកម្មកន្លងទៅ។

លោកបានបញ្ជាក់ថា សេរីភាពលំហូរនៃព័ត៍មាន អាចបង្កឲ្យមានជាបញ្ហា ហើយរដ្ឋាភិបាល
របស់លោកបានស្នើរឲ្យមានការប្រជុំរវាងតំណាងគេហរទំព័ត៍សហគមន៍ Facebook
Twitter និងទូរស័ព្ទ Blackberry ដើម្បីពិភាក្សាលើតូនាទីរបស់ពួកគេក្នុងការជួយ
កុប្បករ។

យោងតាមរបាយកាណ៍នៃការស្រាវជ្រាវបានរកឃើញថា មានអ្នកប្រើប្រាស់ទូរស័ព្ទ
Blackberry ដល់ទៅ ៣៧ ភាគរយក្នុងចំណោមអ្នកប្រើប្រាស់វ័យជំទង់។

គេហរទំព័ត៍សហគមន៍ Facebookបានធ្វើការបិទគណនេយ្យមួយចំនួនក៍ប៉ុន្តែគេហទំព័រ
សហគមន៍ Twitter មិនមានបិទគណនេយ្យរបស់អ្នកប្រើប្រាស់នោះទេ ក្រោយពីមាន
រកឃើញនូវការប្រើប្រាស់គេហទំព័រសហគមន៍ក្នុងទំនាក់ទំនងរវាងបាតុករទាំងឡាយ។

តំណាងរបស់គេហទំព័រសហគមន៍ ទាំងពីបានបញ្ជាក់ថា ពួកគេនឹង ធ្វើការជួបប្រជុំ
ជាមួយតំណាងរដ្ឋភិបាលអង់គ្លេស។

លោក ដេវីត កាមឺរូន បានរាយការណ៍ថា មនុស្សប្រមាណ ១២០០នាក់ត្រូវបានចាប់
ខ្លួនពីតំបន់ផ្សេងៗនៃប្រទេសអង់គ្លេស ហើយទំហំនៃការខូចខាតមានដល់ ១៦១ លានដុល្លាសហរដ្ឋអាមេរិចក្នុងរយៈពេលត្រឹមតែរយៈពេល៤ថ្ងៃប៉ុណ្ណោះ៕


ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យជាច្រើនដែលត្រូវបានចាប់ខ្លួនពីកុប្បកម្មនៅ
ទីក្រុងឡុង

ប្រភពៈ CNN
ដោយៈ សំអាត