ប្លែកៗ៖ បើតាមការអោយដឹង ពីទស្សនាដ្ដី Glos របស់អង់គ្លេស បានចុះផ្សាយកាលពីដើមសប្ដាហ៍នេះថា នាង Lechlade មានអាយុ ២០ ឆ្នាំ មកពីរដ្ឋ Northfork ជាមនុស្សស្រីដែលមានភាពស្និទ្ធស្នាលទៅនឹងត្រីដ៏មួយ ឬមានឈ្មោះថាត្រីអណ្ដែងយក្ស'។
បើតាមការអោយដឹងពីនាង Lechlade គឺថា ត្រីដ៏នេះត្រូវបាន នាងចាប់តាំងពីវានៅតូច នៅតាមដៃទន្លេមួយ នៅជិតផ្ទះរបស់នាង។ តែពេលនេះ ត្រីនេះបានក្លាយទៅជា ត្រីអណ្ដែងយក្សទៅហើយ។
គួររំលឹកផងដែរថា ត្រីអណ្ដែងយក្សនេះ គឺមានទំហំដល់ទៅ ៧ feet ដែលស្មើនឹង ២.១៤ ម៉ែត្រ។ នាង Lechlade បានបន្ដថា នាងពិតជាសប្បាយចិត្ដណាស់ ព្រោះនាងបានចាត់ទុកត្រីអណ្ដែងយក្សនេះ ដូចជាមិត្ដជិតស្និទ្ធិរបស់នាងអញ្ចឹង៕
ដោយ៖ រក្សាប្រភព៖ Yahoo