ទីបំផុត S IV បានបង្ហាញខ្លួនជាផ្លូវការហើយ។ វាមិនមានអ្វីខុសប្លែកខ្លាំងជាមួយនឹងព័ត៌មានចចាមអារាម ដែលបានលេចលឺកន្លងមកទេ។ S IV ប្រើប្រាស់ CPU ពីរគឺ 1.6GHz Exynos Octa-core រឺ Snapdragon 600 1.9Ghz 4x ទៅតាមប្រទេស។
S IV បំពាក់នូវអេក្រង់ Super Amoled 5 inch កំរិតពន្លឺ Full HD ។ សំរាប់ Network វិញ S IV Support គ្រប់ Network មាននៅលើពិភពលោក ពោលគឺមានទាំង LTE, 4G.... វាថែមទាំងមាន Wifi ដែលមានល្បឿនលឿន AC និងមានភ្ជាប់ infrared ដើម្បីធ្វើការបញ្ជាពីចម្ងាយ។ ចំណែកកាមេរ៉ាវិញ គឺមានទំហំ 13Mp នៅផ្នែកខាងក្រោយ និង 2Mp នៅផ្នែកខាងមុខ ជាមួយនឹងកម្ម-វិធីថតរូបល្អៗជាច្រើន។ សំរាប់រូបរាងខាងក្រៅវិញ S IV មានទម្ងន់ស្រាល ស្តើងជាង S III ប៉ុន្តែវាខ្លាំងជាង រឹងមាំជាង និងមានអេក្រង់ធំជាង។
រូបភាពរូបសណ្ឋានរបស់ Galaxy S IV:

ប្រៀបធៀបរូបសណ្ឋានជាមួយ ស្មាតហ្វូនដទៃផ្សេងទៀត ៖

រូបភាពជាក់ស្តែងមួយចំនួនរបស់ Galaxy S IV:









ដោយ៖ សិលាប្រភព & រូបភាព៖ TTE & VE