តើអ្នកជឿទេថា ចិញ្ចៀនមួយវង់អាចមានតម្លៃ ដល់ទៅ ៧០លានដុល្លារ ? វាហាក់ដូចជាថ្លៃពេកហើយ មែនទេមិត្តទាំងឡាយ?

ចិញ្ចៀនគឺជាគ្រឿងអលង្ការដែលមិនអាចខ្វះបានចំពោះស្ដ្រី ព្រោះវាមិនត្រឹមតែត្រូវបានប្រើប្រាស់ដើម្បីតុបតែងខ្លួនប៉ុណ្ណោះទេ វាថែមទាំង ត្រូវបានប្រើដើម្បីបង្ហាញពីភាពថ្លៃថ្នូ និងភាពជាអ្នកមានផងដែរ។ ខាងក្រោមនេះគឺជាបណ្ដាចិញ្ចៀនដែលមានតម្លៃថ្លៃបំផុតក្នុងលោក ៖

ចិញ្ចៀនដាំពេជ្ររបស់ Shawish (តម្លៃ ៖ ៧០លានដុល្លារ)

/

ក្រុមហ៊ុនពេជ្រ Shawish របស់ស្វីស បានបង្ហាញផលិតផលពិសេសនេះ នៅឯ ពិធីតាំងពិព័រណ៍ Baselworld ។ ចិញ្ចៀននេះ មានទម្ងន់ ១៥០ការ៉ាត ត្រូវបានធ្វើឡើងពីពេជ្រមួយគ្រាប់ និងត្រូវចំណាយពេលមួយឆ្នាំក្នុងការធ្វើច្នៃចិញ្ចៀននេះ។

ចិញ្ចៀន Chopard Blue (១៦,២៦លានដុល្លារ)

/

ចិញ្ចៀនពេជ្រមានពណ៌ តែងថ្លៃជាងចិញ្ចៀនពេជ្រ.ស ដូច្នេះ Chopard Blue មានតម្លៃថ្លៃដល់ទៅជិត ១៧លានដុល្លារអាមេរិក។

ចិញ្ចៀនពេជ្រពណ៌ខៀវ Bulgari (១៥,៧លានដុល្លារ)

/

ចិញ្ចៀនដែលត្រូវបានគេធ្វើឡើងកាលពីទសវត្សទី ៧០នេះ ត្រូវបាន Chritsie’s យកទៅដាក់លក់ដេញថ្លៃកាលពីឆ្នាំ ២០១០។ ចំណុចពិសេសរបស់ចិញ្ចៀននេះ គឺវាត្រូវបានគេដាំត្បូង ២គ្រាប់។ គ្រាប់ពណ៌ខៀវមានទម្ងន់ ១០,៩៥ការ៉ាត និងគ្រាប់ពណ៌.ស ៩,៨៥ការ៉ាត។

ចិញ្ចៀនពេជ្ររបស់ Luis Vuiton (១១លានដុល្លារ)

/

ក្នុងពិធីសម្ភោធរបស់ Place Vendome របស់ក្រុមហ៊ុន លក់គ្រឿងអលង្ការ និងនាឡេកា នៅ បារីស Luis Vuiton បានបញ្ចេញឈុតអលង្ការមួយដែលមានតម្លៃថ្លៃបំផុត នោះគឺចិញ្ចៀនពេជ្រ ដែលមានLogo LV ចិញ្ចៀននេះ មានតម្លៃ ១១លានដុល្លារអាមេរិក៕

ដោយ ៖ សូរីយ៉ាប្រភព ៖ GD