រដ្ឋសភាប្រទេសកាណាដា បានអនុម័តសេចក្ដីព្រាងច្បាប់ កាលពីថ្ងៃអង្គាដើម្បីផ្ដល់នីត្យានុកូលភាព ដល់ការសេពកញ្ឆាជាការកម្សាន្ដអារម្មណ៍។

សម្លេងឆ្នោតគាំទ្រចំពោះសេចក្ដីព្រាងច្បាប់នេះ គឺមានចំនួន ៥២ សម្លេង ខណៈសមាជិកសភាចំនួន ២៩ រូបប្រឆាំង ហើយសមាជិកសភាពីរនាក់ទៀត ផ្ដល់អនុប្បវាទចំពោះសេចក្ដីព្រាងច្បាប់នោះ។

/

យោងតាមបញ្ញត្ដិចែងក្នុងសេចក្ដីព្រាងច្បាប់នោះ រដ្ឋាភិបាលសហព័ន្ធ និងរដ្ឋាភិបាលថ្នាក់ខេត្ដ នឹងធ្វើនិយ័តកម្ម ចំពោះកញ្ឆា ដោយរដ្ឋាភិបាលជាអ្នកផ្ដល់អាជ្ញាប័ណ្ណដល់ឈ្មួញកណ្ដាល។ ប៉ុន្ដែវានៅតែជារឿងខុសច្បាប់ សម្រាប់ពលរដ្ឋរូបណា ដែលមានអាយុក្រោម ១៨ ឆ្នាំ ក្នុងការសេពកញ្ឆាដើម្បីកម្សាន្ដសប្បាយ។ ម្យ៉ាងទៀត វាក៏ខុសច្បាប់ផងដែរ ក្នុងការកាន់កាប់កញ្ឆាស្ងួតច្រើនជាង ៣០ ក្រាម ក្នុងទីសាធារណៈ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist