XOLO (ឥណ្ឌា) គឺជាម៉ាកទូរស័ព្ទមួយ ក្នុងចំណោមម៉ាកទូរស័ព្ទដំបូងគេផ្សេងទៀត ដែលបានហក់ចូលក្នុងវីស័យស្មាតហ្វូនប្រើ CPU Intel ជាមួយស្មាតហ្វូន X900។ កាលពីថ្ងៃម្សិលមិញក្រុមហ៊ុន បានធ្វើការបង្ហាញណែនាំម៉ូដែលបន្ទាប់មួយទៀត នោះគឺ  X1000។

ស្មាតហ្វូនថ្មីនេះប្រើ CPU Atom Z2480 ល្បឿន 2GHz (chip នៅលើ X900 គឺ Z2460 1,6GHz)ហើយវាក៏ជា CPU ប្រើនៅលើ Motorola RAZR i ផងដែរ។ XOLO នៅបំពាក់ដល់ X1000 នូវអេក្រង់ទំហំ 4,7 កំរិតពន្លឺ 720p ជាមួយ អេក្រង់កោង, កាមេរ៉ាក្រោយទំហំ 8MP ជាមួយសមត្ថ-ភាពអាចថតបាន 15 រូប/វិនាទី, កាមេរ៉ាមុខ 1,3 megapixel, RAM 1GB, មេម៉ូរីក្នុង 8GB។ X1000ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.0 និងត្រូវដាក់លក់នៅឥណ្ឌា ចាប់ពីថ្ងៃទី 20/3 ក្នុងតំលៃប្រហែល369 USD ៕

/

/

ដោយ៖ សិលាប្រភព៖ TTE