Balotelli បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតរបស់ទស្សនាវដ្តី Time បានចេញមកថា រូបគេទទួលបានសំលេងឆ្នោតច្រើនជាងគេ ក្នុងចំណោមបុគ្គលផ្សេងទៀត ១០០ នាក់ ។សព្វថ្ងៃនេះ Balotelli ជាកីឡាករ របស់ក្រុម AC Milan មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពី បានដឹងពីដំណឹងមួយនេះ សូម្បីតែគេខ្លួនឯងមិនចង់ជឿផង ។ Balotelli ត្រូវបានគេដាក់រហ័សនាមអោយថា ជាកីឡាករក្បាលខូច តែមិនអាក្រក់ ហើយមានចេះលេងសើចច្រើន ។ អ្នកតំណាងរបស់ Balotelli លោក Mino Raiola បាននិយាយថារូបគេមិនសូវជាមានការភ្ញាក់ផ្អើលទេ ព្រោះBalotelli ពិតជាសមនឹង ទទួលបានឈ្មោះមួយនេះមែនព្រោះ រូបគេបានតស៊ូ ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទប់ទល់នឹងការរើសអើសនៅ អ៊ីតាលីហើយគេក៏បានបង្ហាញថា រូបគេមានសមត្ថភពគ្រប់គ្រាន់សំរាប់ធ្វើជាកីឡាករ ដ៏ល្អមួយរូបក្នុងពិភពលោក ។
គួរបញ្ជាក់ផងដែរថា Balotelli ត្រូវបានគេស្គាល់ច្រើន យ៉ាងខ្លាំងក្លាបំផុតគឺក្នុងការប្រកួត EURO២០១២ ដែលពេលនោះ Balotelli បានដោះអាវបញ្ចេញសាច់ដុំ យ៉ាងម៉ាំមួនរបស់ខ្លួន ហើយក៏ត្រូវបានគេយករូបនោះ មកកែច្នៃចេញជារូបភាពសំណើចជាច្រើន ៕



ដោយ ៖ កុសលប្រភព ៖ k14