កាលពិថ្ងៃទី៩សីហា មន្ត្រីកាទូរថៃ ចាវ៉ាណុន អ៊ិនតារ៉ាកុម៉ាល់ស៊ុត បានឲ្យដឹងថាយន្តហោះ
របស់ព្រះអង្គម្ចាស់វ៉ាហ្ស៊ីរ៉ាឡុងកន ដែលតុលាការអាល្លឺម៉ឃុំឃាំងតាំងពីខែមុន ត្រូវបាន
ដោះលេងហើយ បន្ទប់ពីរដ្ឋាភិបាលថៃ ជូនលិខិតធានារបស់ធនាគារតំលៃ៥៤លានដុល្លារ
អាមេរិក។
ព្រះអង្គម្ចាស់វ៉ាហ្ស៊ីរ៉ាឡុងកន
ប្រភពព័ត៌មាន Reuters បាននាំពាក្យរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក កាស៊ីត
ពីរ៉ូមយ៉ា ថា៖ យើងខ្ញុំបានបង់លុយទាំងអស់គឺ ៣៨លានអឺរ៉ូ(៥៤លានដុល្លាអាមេរិក) តាម
ការស្នើរបស់តុលាការប៊ែរលីន។ ដុច្នេះពួកគេគ្មានមូលហេតុអី្វទៀត ដើម្បីឃុំឃាំងយន្តហោះ
របស់ព្រះអង្គម្ចាស់នោះទេ។ យន្តហោះBoeing73 នេះដែលត្រូវបានប្រើប្រាស់ដោយព្រះអង្គ
ម្ចាស់ វ៉ាហ្ស៊ីរ៉ាឡុងកនត្រូវបានចាប់ទុកបន្ទាប់ពីក្រុមហ៊ុនអាល្លឺម៉ង់បានឈ្នះក្តីលើរដ្ឋាភិបាល
ថៃ ទោះបីជាថៃអះអាងថាយន្តហោះនេះជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គម្ចាស់អង្គ មិនពាក់ព័ន្ធ
នឹងរដ្ឋាភិបាលទេ។
មន្ត្រីក្រសួងការបរទេសថៃ បាននិយាយថា តុលាការអាល្លឺម៉ង់ បានបញ្ជាអោយដោះលែង
យន្តហោះនេះកាលពីថ្ងៃអង្គារបន្ទាប់ពីរដ្ឋាភិបាលថៃបានដាក់ប្រាក់ធានាចំនួន៣៨លានអឺរ៉ូ។
ព្រះអង្គម្ចាស់វ៉ាហ្ស៊ីរ៉ាឡុងកន កាលពីថ្ងៃទី៣១កក្កដារ ក៏បានសន្យា ប្រើលុយរបស់ខ្លួនឯង
ដើម្បីបង់លុយធានាដែលមានតំលៃ ២០លានអឺរ៉ូដើម្បីបង់រំលោះយន្តហោះ។
ប្រភព៖ NLD
ដោយ៖ណាវី .