តាមគម្រោង តម្លៃរបស់ Samsung W2017 អាចឡើងដល់ជិត ៣.០០០ដុល្លារអាមេរិក ថ្លៃជាង៣ដងបើធៀបនឹង iPhone 7 Plus កំណែតម្លៃ ៩៦៩ដុល្លារអាមេរិក។

/

ជិតមួយឆ្នាំបន្ទាប់ពីបញ្ចេញទូរស័ព្ទបត់ W2016 ក្រុមហ៊ុន Samsung ក៏បានបន្តបញ្ចេញទូរស័ព្ទ W2017 ជាមួយនឹងការកែលំអជាច្រើន។ ទូរស័ព្ទនេះ នៅតែមានរូបរាងបែបសម្បកងាវ មានអេក្រង់ AMOLED 4,2 inch ចំនួនពីរ ដែលមានរីសូលូសឹន Full HD ប្រភេទថាច់។

/

ទូរស័ព្ទ W2017 ត្រូវបានបំពាក់ប្រូសេសឺរ Qualcomm Snapdragon 820, RAM 4GB, អង្គចងចាំក្នុង 64GB និងមានរន្ធ microSD ។ ម៉ាស៊ីននេះដំណើរការដោយ Android 6.0.1 Marshmallow និងមានថ្ម 2.300 mAh ។

/

W2017 ប្រើប្រាស់កាមេរ៉ាក្រោយ 12 megapixel អាចថតវីដេអូ 4K។ ចំណែកកាមេរ៉ាមុខ មានទំហំ 5 megapixel ។

/

W2017 អាចប្រើប្រព័ន្ធ 4G បាន។ ចំណែកអេក្រង់ក្រៅវិញ មានបន្ថែមមុខងារ Always On , ម៉ាស៊ីនស្កេនក្រយៅដៃ, សាកថ្មមិនប្រើខ្សែ, សាកថ្មល្បឿនលឿន។ល។

/

មកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់អំពីតម្លៃពិតរបស់វា ប៉ុន្តែ តាមការសន្និដ្ឋាន អតិថិជនអាចនឹងត្រូវចំណាយ ២.៩៥៣ដុល្លារអាមេរិក ដើម្បីបាន W2017។ ផលិតផលនេះនឹងត្រូវបានដាក់លក់ដំបូងគេនៅប្រទេសចិន។

ប្រែសម្រួល ៖ តារាប្រភព ៖ GSMArena