កាលពីយប់ម្សិនមិញនាយករដ្ឋមន្ត្រីរបស់ថ្មីរបស់ថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា​បាន​
ប្រកាសសមាជិក៣៥នាក់របស់​គណៈរដ្ឋមន្ត្រីថៃថ្មី ក្នុងនោះគ្មានអ្នកណាមកពីបក្សអាវក្រហម
នោះទេ។

យីងឡាក់ស៊ីណាវ៉ាត្រាក្នុងកិច្ចប្រជុំសារព័ត៌មានប្រកាសបង្កើតរដ្ឋាភិបាលចំរុះ​ដែល​មាន​គណ​បក្ស​ទាំង៥
ពួកមេដឹកនាំអាវក្រហមសំខាន់ៗដែលបានជាប់ឆ្នោតជាសមាជិកសភាក្រោមស្លាកគណបក្ស
ភឿថៃមិនមានឈ្មោះក្នុងបញ្ជីទេ។ អ្នកជំនាញតែមិនមែនជាអ្នកនយោបាយ៤នាក់​ត្រូវបាននាំ
ចូល​ក្នុងគណៈរដ្ឋមន្ត្រី ពួកគេរួមមានអតីតឧត្តមសេនីយ៍កូវីត វ៉ាតាណា ត្រូវតែងតាំង​តំណែង​
ឧបនាយករដ្ឋមន្ត្រី, គិតទីរ៉ាត ណា រ៉ាណុង ជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីពាណិជ្ជកម្ម,
លោក ធីរ៉ាឆៃ ភូវ៉ាណាតតារ៉ានូបាឡា ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងប្រធានទ័ពអាកាសលោក
ស៊ូខាពល់ សុវ៉ាន់ណាថាត ជារដ្ឋមន្ត្រីគមនាគមន៍។
ក្រៅពីនោះ គណបក្សដែលជាដៃគូក្នុងរដ្ឋាភិបាលចំរុះ គឺគណបក្សឆាតផាតាណាក្រៅពី
បាន​តំណែង​ឧបនាយករដ្ឋមន្ត្រីក៏បានតំណែងមួយទៀតគឺក្រសួងកសិកម្ម, គណបក្ស
ផាឡាង​ចុនបានកៅអីក្រសួងវប្បធម៌ ​និងគណៈបក្សឆាត ផាតាណា ភឿ ភែនឌីន កាន់
ក្រសួងឧស្សាហកម្ម។
លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាបានអះអាងម្តងទៀតថាបងបុ្រសរបស់ខ្លួនគឺអតីតនាយក
រដ្ឋមន្ត្រីថាក់ស៊ីន អ្នកបង្កើតគណបក្សភឿថៃ មិនជ្រៀតជ្រែកលក្នុងដំណើរការបង្កើតគណៈ
រដ្ឋមន្ត្រីថ្មីនោះទេ។ លោកស្រីបានមានប្រកាសថា៖ ខ្ញុំជឿជាក់និងពេញចិត្តចំពោះ​គណៈ
រដ្ឋមន្ត្រីថ្មីនេះ។ យើងគូរតែផ្តល់ឲ្យពួកគេឱកាសដើម្បីបញ្ជាក់ខ្លួន ដែលមិនមើលសំបកខាង
ក្រៅ ដើមម្បីវាយតំលៃ។

ប្រភព៖ nld .
ដោយ៖ មិនា .