ក្រុមហ៊ុនFacebook បានយល់ព្រមបិទAccount Faceboook ចំពោះអ្នកទោស
នៅរដ្ខCalifornia។ការចេញច្បាប់នេះត្រូវបានសហការណ៏រវាងច្បាប់ប្រតិបត្តិ
និងក្រុមហ៊ុនFacebook ក្នុងគោលបំនងការពារសក្តានុភាពអ្នករងគ្រោះនៅថៃ្ង
អនាគត។ CDCR បាននិយាយថាអ្នកទោសដែលជាប់ក្នុងគុកអាចមានAccount
Facebookបានលុះត្រាតែពួកគេមិនទាន់បានប្រព្រឹត្តិបទលើសណាមួយតែប្រសិន
ជាមានភស្តុតាងថាពួកគេបានប្រើប្រាស់Account Facebookនៅពេលដែលពួកគេមាន
ទោសនៅជាប់នឹងខ្លូននោះ Account Facebook របស់ពួកគេនឹងត្រូវបិទចោល
ភ្លាមៗតែម្តង។CDCR បានបន្ថែមទៀតថាអ្នកទោសខ្លះបានលួចយកទូរស័ព្ទ
មកប្រើប្រាស់ក្នុងគុក មិនតែប៉ុណ្ណោះពួកគេបានអោយមនុស្សនៅក្រៅគុកលេង
ជំនួសពួកគេផងដែរ។គូសបញ្ជាក់ផងដែរនៅគ្រប់ Social Networkតែងតែមាន
បញ្ហាកើតឡើងជាញឹកញាប់ ដូចជាការបោកបញ្ជេត និងបញ្ហាជាច្រើនទៀត ដូច្នេះលោកអ្នកត្រូវតែងមានស្មារតីខ្ពស់និងមិនត្រូវងាយចាញ់បោកជាមួយ
នឹងក្រុមងងឹតមួយចំនួនតូចនៅលើនោះផងដែរ។
ប្រភពដើម channelnewsasia
ដោយ ដាននី