(CamNews) � សាច់ជ្រូកមានសារធាតុពុល Dioxin រីករាលដាលកាន់តែធំទៅៗ ក្នុងប្រទេសអាល្លឺម៉ង់ ក្នុងពេលដែលវិធានការណ៍ សំលាប់ចោលសត្វជ្រូកមានសារជាតិ ឌីអុកស៊ីន កំពុងបាន និងបន្តអនុវត្ត។ ក្នុងពេលនេះ ដែរប្រទេសមួយចំនួន បានចេញបំរាម ហាមនាំចូលសាច់ជ្រូកពីប្រទេសមួយនេះ ។
ការសំរេចចិត្តសំលាប់ចោលសត្វជ្រូករាប់រយក្បាល នៅតំបន់ Saxony ក្រោយពេលរដ្ឋភិបាលបានពិនិត្យ ឃើញថា បរិមាណសារធាតុ ឌីអុកស៊ីន ក្នុងសាច់ជ្រូកមានកំរិតច្រើន លើសការអនុញ្ញាត ។
កាលពីសប្ដាហ៍មុន កសិដ្ឋានចញ្ចឹមជ្រូកប្រមាណ4900កន្លែងត្រូវបានហាមឃាត់ បញ្ឈប់ដំនើរការ ក្រោយពេល មានការសង្ស័យថា ចំណីជ្រូកចំនួន150.000 តោន មានសារធាតុពុលនេះ។
បរិមាណសារធាតុ ឌីអុកស៊ីន ក្នុងសាច់ជ្រូកមានកំរិតច្រើន នៅតំបន់ Saxony
ព័ត៌មានពីអ្នកនាំពាក្យក្រសួងកសិកម្មអាល្លឹម៉ង់បានឱ្យដឹងថា ៖ ពេលនេះមិនមានសាច់ជ្រូកផ្ទុកសារធារតុពុល ឌីអុកស៊ីននៅលើទីផ្សារទេ សាច់ជ្រូកចេញពីកសិដ្ឋានខាងលើត្រូវបានបិទចរាចរណ៍លើទីផ្សារ។
មុនពេលនេះដែរ សារធាតុពុលនេះត្រូវបានរកឃើញមាននៅក្នុងស៊ុត និងកូនមាន់ 3ក្បាល ភ្លាមនោះ 100.000 ស៊ុត នៅកសិដ្ឋានចំនួន 490កន្លែងត្រូវបានបំផ្លាញចោលទាំងអស់។
រដ្ឋាភិបាលអាល្លីម៉ង់បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងយុទ្ធនាការណ៍នេះ ហើយបានបញ្ជាក់ថា សាច់ជ្រូកមាន សារធាតុ ពុលឌីអុកស៊ីន មិនទាន់ឆ្លង ឬនាំចេញទៅក្រៅប្រទេសទេ។ ដោយឡែកនៅកូរ៉េខាងត្បូង និងSlovakia បាន ដាក់បំរាម ហាមនាំចូលសាច់ជ្រូក និងស៊ុតពីប្រទេសអាល្លឺម៉ង់។ ប្រទេសក្នុងសហភាពអឺរ៉ុបក៏បាន ចេញសេចក្ដីថ្លែងការណ៍ថា ៖ សាច់ជ្រូកមានសារធាតុពុល ឌីអុកស៊ីន បាននាំចូលទៅដល់ប្រទេស ដាណឺម៉ាក បារាំង ហូឡង់ និង អង់គ្លេស។
រដ្ឋាភិបាលអាល្លីម៉ង់បានសន្យារថា នឹងរិតបន្តឹងយ៉ាងតឹងតែងបំផុត ព្រមទាំងវិនិច្ឆ័យដាក់ទោសទៅតាមច្បាប់ នឹងមិនឱ្យមានបញ្ហានេះកើតឡើងជាថ្មីទៀតទេ។
�ផលវិបាកនៃបញ្ហានេះមិនមែនជះឥទ្ធិពលទៅលើហិរញ្ញវត្ថុទេ ប៉ុន្តែសេចក្ដីទុកចិត្តរបស់អ្នកទទួលទានសាច់ជ្រូក ទើបជាកត្តាសំខាន់� នេះបើតាមសំដីរដ្ឋមន្ត្រីកសិកម្មអាល្លីម៉ង់ លោក Ilse Aigner ។
by :
borat.rin@vtc.vn