បុរសជនជាតិវៀតណាមម្នាក់កំពុងតែមានបញ្ហា ក៏ដូចជាវិប្បដិសារីយ៉ាងខ្លាំងចំពោះភាពចង់ស្អាតរបស់ខ្លួន។ បុរសម្នាក់នេះមិនត្រូវបានគេបង្ហើបឈ្មោះឱ្យដឹងនោះទេ គេគ្រាន់តែដឹងថាជាបុរសម្នាក់វ័យក្មេងដែលមានអាយុប្រហែលជាង ២២ ឆ្នាំ។សព្វថ្ងៃគេកំពុងស្នាក់នៅមន្ទីរពេទ្យនៅឯទីក្រុង Ho Chin Minh ដើម្បីទទួលកាព្យាបាលស្បែករបស់គេ។ ដោយសារតែភាពចង់ស្អាត ចង់បានស្បែកស ស្អាតរលោង មិនមានស្លាកស្នាម នោះគេបានប្រើប្រាស់ថ្នាំចាក់ ផងក៏ដូចជាឡេលាយផង ប្រើប្រាស់រហូតដល់ស្បែករបស់គេបានស ស្អាតនិងក្លាយជាប្រុសស្អាតដូចបំណង ប៉ុន្តែសុបិន្តរបស់គេបានក្លាយជាលទ្ធផលអាក្រក់ក្រោយពេលដែលប្រុសស្អាតម្នាក់នេះ ស្អាត បានប៉ុន្មានខែក្រោយមក។ស្បែករបស់គេចាប់ផ្ដើមប្រតិកម្មក៏ឡើងខ្មៅក៏ដូចជាមានបញ្ហាជាច្រើនទៀត ហើយមកដល់ពេលនេះបុរសរូបនេះបានចំណាយប្រាក់កាស និងពេលវេលាជាច្រើនដើម្បីព្យាបាល ហើយវាបានធូរស្បើយខ្លះហើយប៉ុន្តែស្បែករបស់គេមិនអាចក្លាយជាប្រុសស្អាតដូចមុនទៀតនោះទេ។ដោយសារតែវិប្បដិសារី របស់គេ គេបានថតរូបចុងក្រោយ ដាក់ជាមួយរូបកាលពីមុន បង្ហោះក្នុងទំព័រ facebook ផ្ទាល់ខ្លួនរបស់គេ ហើយបង្ហាញអ្នករាល់គ្នាឱ្យបានឃើញបានដឹងអំពីលទ្ធផលនៃការប្រថុយហួសហេតុ។ ហើយរឿងនេះបានក្លាយជារឿងមួយដែលកំពុងតែក្ដៅគគុកក្នុងបណ្ដាញគេហទំព័រ facebook ដែលមានជនជាតិវៀតណាមប្រើប្រាស់៕

/

ដោយ៖ ផានិតប្រភពពី៖ K14