បើយោងទៅតាមព័ត៌មានដែលយើងដឹងរួចមកហើយនោះគឺ ប៉ុន្មានឆ្នាំចុងក្រោយនេះ Man Cityបានចំណាយលុយអស់ជាច្រើន ដើម្បីទិញកីឡាករ មកពង្រឹងក្លឹប Man City ។ តែទោះបីជាអស់ច្រើនយ៉ាងណាក៏ដោយ ក៏ទ្រព្យសម្បត្តិរបស់ម្ចាស់ក្លឹប Sheikh Mansour មិនធ្លាក់ចុះដែរ ហើយកើនឡើងថែមទៀតផង ។
នៅក្នុងរដូវកាលទិញដូរកីឡាករនេះ ម្ចាស់ក្លឹប Sheikh Mansour បានចំណាយលុយអស់ដល់ទៅ១០០ លានផោន ។ ចំនួនទឹកប្រាក់ ១០០ លានផោននេះ មើលទៅហាក់ដូចជាមិនច្រើន សំរាប់Sheikh Mansour ឡើយ ព្រោះតាមរបាយការណ៍សេដ្ឋកិច្ចបានអោយដឹងថា ម្ចាស់ក្លឹប Man Cityទទួលបានប្រាក់ចំណូលបន្ថែមដល់ទៅ ២ ពាន់លានផោន ឯណោះ ។
ប្រាក់ចំណូលទាំងនោះបានដោយ ភាគហ៊ុន ៧% នៅធនាគារ Barclays ។ ៧% នោះបាននាំចូលប្រាក់ចំណូលជាច្រើន ។ ត្រឹមតែរយៈពេល ៥ ឆ្នាំសោះ Barclays មានឈ្មោះនាំមុខ ក្នុងទីផ្សារមូលប្បទានប័ត្ត ដល់ទៅ ៦០% ។ ដូចនេះហើយ ចំណូលអាចនឹងកើនឡើងហួសពីការស្មានទៅទៀត ។ដោយសារតែចំណូលនេះ ការទិញកីឡាករថ្លៃៗមកលេង មិនមែនជាបញ្ហាសំរាប់ Man City ឡើយ ៕

ដោយ ៖ កុសលប្រភព ៖ k14