ហាងលក់គ្រឿងសង្ហារឹមគ្រួសារដែលមានអាយុកាលជាង ១ សតវត្សដែលធ្លាប់បាន
គេចផុតពីការបំផ្លិចបំផ្លាញនានា និង ជាហាងដ៍ល្បីល្បាញប្រចាំតំបន់ Croydon ភាគខាងត្បួងទីក្រុងឡុង ត្រូវបានហ្វូងបាតុករដុតបំផ្លាញខ្ទេចក្នុងមួយប៉ប្រិចភ្នែក។
លោក Maurice Reeves ដែលជាម្ចាស់ហាងលក់គ្រឿងសង្ហារឹមHouse of Reeves
បាននិយាយថា ហាងនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៨៦៧ ហើយត្រូវបានដំណើរ
ការដោយគ្រួសារត្រកូល Reeves អស់រយៈពេល ៥ជំនាន់មកហើយ។ ហាងនេះបានផ្គត់
ផ្គង់គ្រួសារត្រកូល Reeves និង បុគ្គលិកជាច្រើននាក់ទៀត។
លោកបានបន្ថែមទៀតថា ឪពុករបស់លោកដែលនៅមានជីវិតនៅឡើយ មានការសោក
ស្ដាយជាខ្លាំងដែលហាងប្រចាំត្រកូលរបស់ជីដូនជីតារបស់គាត់បន្សល់ទុកឲ្យ ស្រាប់
តែបាត់បង់ក្នុងមួយរយៈពេលដ៍ខ្លី។
លោក Graham ដែលត្រូវជាប្អូនប្រុសរបស់ Maurice Reeves និង រស់នៅតំបន់
Croydon អស់រយៈពេល ៣៥ ឆ្នាំមកហើយនោះ បានប្រាប់ សារព័ត៍មាន Sky ថា ជីវិតរបស់លោកត្រូវបានបំផ្លាញក្នុងព្រឹត្តិការណ៍ដ៍អាក្រក់ ដែលមិនដែលមានក្នុង
ប្រវត្តិសាស្ត្រសម្រាប់តំបន់នេះ ហើយបន្តិចទៀតទៀត អាចនឹងដល់វេនអ្នកដ៍ទៃ។

លោក Maurice Reevesបានទៅពិនិត្យមើលហាងរបស់គាត់ដែលត្រូវដុតបំផ្លាញ

ទឹកមុខសោកសង្រេងរបស់លោក Maurice Reevesបន្ទាប់ពីហាងរបស់គាត់
ត្រូវដុតបំផ្លាញ

រូបថតស និង ខ្មៅរបស់ហាង House of Reeves ពីអតីតកាល

ហាងHouse of Reeves ក្រោយពេលរថយន្តអគ្គីភ័យបាញ់ទឹក

ហាង House of Reeves មុនពេលត្រូវគេដុតបំផ្លាញ

រូបថត ថតពីលើហាង House of Reeves ដែលត្រូវគេដុតបំផ្លាញ

ហាង House of Reeves ត្រូវគេដុតបំផ្លាញ

រូបថត ថតពីលើហាង House of Reeves ដែលត្រូវគេដុតបំផ្លាញ

រូបថត ថតពីលើហាង House of Reeves ដែលត្រូវគេដុតបំផ្លាញ

Reeve Corner ត្រូវបានគេដាក់នៅកែងផ្លូវ ដោយសារតែប្រជាជនតំបន់នេះ
គេស្គាល់ត្រកូលReeves យ៉ាងច្បាស់
ប្រភព៖skynews
ដោយ៖ សំអាត