រលកយក្សធំដែលបានកើតឡើងកាលពីថ្ងៃទី១១មិនានៅប្រទេសជប៉ុនបានធ្វើឲ្យផ្ទាំងទឹកកក
ធំៗនៅទ្វីប Antartic (ប៉ូលខាងត្បូង)បែកបាក់ ហើយអណ្តែតនៅក្នុងទឹកសមុទ្រ។ តាមប្រភពអ្នកវិទ្យាសាស្រ្ត បានឲ្យដឹងថា ការបាក់នេះ គឺវាបានបំផ្លាញផ្ទាំងទឹកកកទំហំ២ដងនៃកោះ
Manhattans នៃទីក្រុង New York សហរដ្ឋអាមេរិក។
រលកយក្សធំនៅប្រទេសជប៉ុនកាលពីថ្ងៃទី១១ខែមិនា
រូបថតខាងក្រោមនេះ ត្រូវបានគេថតនៅថ្ងៃទី១២ និងថ្ងៃទី១៦ខែមីនា ឆ្នាំ២០១១ដោយទី
ភ្នាក់ងារ អវកាសរបស់សហភាពអឺរ៉ុប គឺមុនថ្ងៃមានរលកយក្សមកដល់ និងក្រោយថ្ងៃដែល
រលកយក្សបានមកដល់។

តាមព័ត៌មានរបស់លោក Kelly Brunt ដែលជាអ្នកវិទ្យាសាស្រ្តរបស់មជ្ឈមណ្ឌលជើងហោះ
ហើរអវកាស Goddard អាមេរិកបានឲ្យដឹងថា ក្រោយពីការរួញជួយដីកើតឡើងនៅក្នុងតំបន់
សមុទ្រប៉ាស៊ីហ្វីកបានបង្កឡើងរលកយក្ស Tsunami ដែលមានចម្ងាយប្រហែល ១៣,៦០០
គីឡូម៉ែត្រ ពីទ្វីបអង់នតាទីក។ បន្ទាប់ពីមានហេតុការណ៍នេះកើតទ្បើងប្រហែលជា ១៨ម៉ោង
ទឹករលក យក្សបានបក់មកដល់ទ្វីបអង់តាទិក ហើយបានបំផ្លាញផ្ទាំងទឹកកកជាច្រើន។
ប្រភព៖ Vnexpress ។
ដោយ៖ ណាវី ។