ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាព នារីម្នាក់ដែលជាគូរស្នេហ៍ បានចាក់ទឹកសុទ្ធទៅលើមុខប្រុសស្នេហ៍របស់ខ្លួន ស្របពេលដែល ប្រុសស្នេហ៍រវល់តែនិយាយទូរសព្ទ ដោយមិនអើពើរនឹងនាងនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើល និងនាំគ្នាមើលមុខនាងគ្រប់គ្នាៗ។

រូបភាពនៃគូរស្នេហ៍ចាក់ទឹកដាក់មុខគ្នានេះ ត្រូវបានគេផ្ដិតពីកន្លែងទស្សនា ការប្រកួតបាល់ទាត់មួយកន្លែង នៅក្នុងចក្រភពអង់គ្លេស។ តាមការអោយបង្ហាញតាមរូបភាព យើងអាចសន្និដ្ឋានបានថា ការដែលស្រីស្នេហ៍ហ៊ានចាក់ទឹកដាក់មុខប្រុសស្នេហ៍បែបនេះ គឺដោយសារតែ នាងស្រីស្នេហ៍បានខំងាកហៅប្រុសស្នេហ៍ អោយអបអសាទរ ត្រង់ឈុតឆាកការប្រកួតបាល់ គឺល្អមើល។


តែដោយខំហៅបី ទៅបួនដងប្រុសស្នេហ៍មិនខ្ចីរវល់នឹងខ្លួន ហើយបែជាទៅនិយាយទូរសុទ្ទទៀតនោះ ស្រីស្នេហ៍ក៏បានយកទឹកសុទ្ទចាក់ដាក់មុខតែម្ដង ដែលនេះបានធ្វើអោយប្រុសស្នេហ៍របស់នាងមានការខឹង និងខ្មាសគេផងដែរ។ទោះបីជាយ៉ាងណាក៏ដោយ គេបានប្រាប់ឈ្មោះឬអត្តសញ្ញាណអ្នកទាំងពីរដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារីប្រភព៖ newsday