អាវុធដ៏សាហាវរបស់សត្វក្រពើ គឺស្ថិតនៅត្រង់ធ្មេញដ៏មុតស្រួចរបស់វា ដែលអាចសំលាប់
សត្រូវបានដោយងាយ ។ ចំណែកសត្វពស់គឺគ្រោះថ្នាក់របស់វាស្ថិតនៅលើចង្កូមពិស ។
ខាងក្រោមនេះជាប្រភេទសត្វទាំង ១០ ដែលមានគ្រោះថ្នាក់បំផុត ៖
១.ពស់មានពិស

ពស់មានពិសគឺជាសត្វដែលមានគ្រោះថ្នាក់បំផុត ។ ចង្កូមពិសរបស់ពួកវាអាចធ្វើអោយ
មនុស្សស្លាប់បាន ។ ជាធម្មតាវាតែងតែលាក់ខ្លួនជានិច្ច ប៉ុន្តែវាក៏ធ្វើការវាយប្រហារសាហាវ
បំផុតផងដែរពេលដែលស្ថិតក្នុងស្ថានភាពទាល់ច្រក ។ ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក
មានមនុស្សប្រមាណពី ៥០,០០០ នាក់ទៅ ១២៥,០០០ នាក់បានបាត់បង់ជីវិតដោយសារ
ពស់ចឹក ។ ហើយបរិមាណចំនួនអ្នកសា្លប់ដោយសារពស់នេះគឺមានកំរិតខ្ពស់ជាងសត្វទាំង
ឡាយដែលចាត់ទុកជាពពួកសត្វដែលបង្កគ្រោះថ្នាក់បំផុតនៅលើពិភពលោក ។
២.ខ្ញែសមុទ្រ Box Jelly

ខ្ញែសមុទ្រនេះមើលទៅស្អាតគួរអោយចង់គយគន់ តែបែរជាមានគ្រោះថ្នាក់បំផុត ។ ខ្ញែនេះ
មួយអាចមានព្រុយដ៏វែងរហូតដល់ ៦០ ឯណោះ ដែលគ្រប់គ្រាន់អាចសំលាប់មនុស្សចំនួន
៥០ នាក់បាន ។តាមការធ្វើស្ថិតិនាឆ្នាំ ១៨៨៤ មានមនុស្សចំនួន ៥៥៦៧ នាក់ស្លាប់ដោយ
សារខ្ញែប្រភេទនេះ ។ ពិសរបស់វាអាចជ្រាបចូលក្នុងសរសៃឈាម បេះដូង សរសៃវិញ្ញាណ
កោសិកាស្បែក ក្នុងរយៈពេលដ៏លឿនបំផុត ដែលអាចធ្វើអោយស្លាប់ភ្លាមៗដោយសារ
គាំងបេះដូង ។
៣.ត្រី Piranha

ត្រីប្រភេទនេះជាធម្មតាវារស់នៅក្នុងទន្លេភាគខាងត្បូងទ្វីបអាហ្វ្រិច ។ អាវុធដ៏សាហាវរបស់
ត្រីនេះគឺធ្មេញដ៏មុតស្រួចរបស់វា ។ ប៉ុន្តែតាមរយៈការស្រាវជា្រវនាពេលថ្មីៗកន្លងមកនេះ
បានបង្ហាញថាពួកត្រី Piranha នេះមិនសូវធ្វើការវាយប្រហារមកលើមនុស្សទេ ។
៤.តោនៅទ្វីបអាហ្វ្រិច

ធ្មេញដ៏មុតស្រួច ក្រញ៉ាំធំៗ គួបផ្សំជាមួយសមត្ថភាពរត់លឿនផងនោះ បានធ្វើអោយតោ
នៅទ្វីបអាហ្វ្រិចនេះ ទទួលបានចំណាត់ថ្នាក់ជាសត្វដែលមានគ្រោះថ្នាក់បំផុតនៅលើពិភព
លោក ។ ពួកវាខ្ជិលច្រអូសណាស់ ហើយជាធម្មតាវាតែងតែសំរាកប្រមាណជា ២០ម៉ោង
ក្នុងមួយថ្ងៃ ។ អាវុធរបស់វាគឺធ្មេញដ៏មុតស្រួច និងក្រញ៉ាំ ហើយពិសេសពួកវាតែងតែធ្វើការ
វាយប្រហារជាក្រុម ។
៥.ដំរីទឹក

សត្វដំរីទឹកនេះមានមាឌធំ និងមានកំលាំងខ្លាំង ។ ពួកវារស់នៅក្នុងទ្វីបអាហ្វ្រិច ហើយអាច
ធ្វើដំណើរបាន ៨គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្នុងទឹក ។ លក្ខណៈពិសេសរបស់ពួកវាគឺពួក
វាអាចរស់នៅបានទាំងក្នុងទឹកនិងលើគោក ។ ពេលដែលមានសត្វផ្សេងមកជិត ពួកវាតែង
តែបង្ហាញសកម្មភាពដ៏គួរអោយខ្លាច ។ ចង្កូមរបស់វាមានគ្រោះថ្នាក់បំផុត ។ ជារៀងរាល់ឆ្នាំ
មានមនុស្សប្រមាណជា ១០០ ទៅ ១៥០ នាក់បានបាត់បង់ជីវិតដោយសារដំរីទឺក ។
៦.ត្រីឆ្លាមពណ៌ស

ពូជត្រីនេះមានឈ្មោះល្បីខាងធ្មេញដ៏មុតស្រួចរបស់វា ។ នៅពេលដែលឃ្លានពួកវាស៊ីទាំង
អស់រាល់សត្វទាំងឡាយដែលវាជួបប្រទះ ។ ហើយជារៀងរាល់ឆ្នាំ មានមនុស្សប្រហែល
១០០ នាក់ស្លាប់ដោយសារត្រីឆ្លាមស នេះ ។
៧.ក្រពើទឹកប្រៃ

កន្ទុយវែង ធ្មេញមុតស្រួច គួបផ្សំជាមួយល្បឿនរបស់វាបានធ្វើអោយវាក៏ក្លាយជាសត្វមួយ
ក្នុងចំណោមសត្វទាំងឡាយដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោកផងដែរ ។ ពួកវា
ភាគច្រើនរស់នៅក្នុងទ្វីបអាស៊ី អាហ្វ្រិច និង អូស្រ្តាលី ។ ពួកវាមានឈ្មោះថាជាសត្វដែល
ពូកែពួន និងលាក់ខ្លួនសំងំយ៉ាងស្ងៀមស្ងាត់បំផុត តែធ្វើការវាយប្រហារយ៉ាងរហ័សបំផុត ។
រៀងរាល់ឆ្នាំមានមនុស្សប្រមាណពី ៦០០ នាក់ ទៅ៨០០នាក់ស្លាប់ដោយសារក្រពើ ។
៨.ក្របីព្រៃ

អាវុធរបស់វាស្ថិតនៅលើស្នែងទាំងគូររបស់វា ។ ពួកវារស់នៅក្នុងទ្វីបអាហ្វ្រិច ។ ពួកវាមាន
មាឌធំ កំលាំងខ្លាំងក្លាណាស់ ក្របីមួយអាចមានទំងន់ពី ៥០០ ទៅ ៩០០ គីឡូក្រាម ។ ពួក
វាអាចធ្វើការវាយតបវិញជាមួយសត្វតោ និង ក្រពើផងដែរ ។
៩.ដំរី

អាវុធសាហាវរបស់វាគឺ ប្រម៉ោយ ជើង និងទំងន់ ។ ដំរីសំបូរនៅក្នុងតំបន់ព្រៃនៃទ្វីបអាហ្វ្រិច
និង តំបន់មួយចំនួនក្នុងទ្វីបអាស៊ី ។ ដំរីជាសត្វដែលត្រូវបានគេចាត់ទុកថាជាសត្វដែលមាន
ភាពរាក់ទាក់និងមានការចងចាំល្អផងដែរ ។ តែទោះជាយ៉ាងនេះក្តីពួកវាក៏ជាសត្វដែលមាន
គ្រោះថ្នាក់បំផុត នៅក្នុងករណីណាមួយដែលយើងមិនអាចដឹងមុនបានឡើយ ។ ជើង ប្រ
ម៉ោយ រួមនិងទំងន់ របស់វាអាចធ្វើអោយវាធ្វើការវាយតមទៅគួរសត្រូវបានដោយងាយ ក្នុង
នោះមានទាំង ដំរីទឹកផងដែរ ។
១០.កង្កែបមានពិស

ពួកវាភាគច្រើនរស់នៅ អាមេរិចកណ្តាល និង អាមេរិចខាងត្បូង ។ពួកវាមានប្រវែងប្រមាណ
ពី ១,៥ ទៅ ៦សង់ទីម៉ែត្រ ។ ពណ៌ដ៏ស្រស់ឆើតរបស់វានេះគឺបានផ្តល់ភាពងាយស្រួលបំផុត
ក្នុងការចាប់ចំណី ។ នៅពេលដែលមានសត្វដ៏ទៃមកក្បែរ ពួកវាបញ្ចេញពិសយ៉ាងលឿនទៅ
លើសត្វទាំងអស់នោះ ។ ពិសរបស់វាមានកំរិតពុលដែលអាចសំលាប់មនុស្សបានរហូតដល់
១០នាក់ក្នុងពេលតែមួយ ៕
(ពី Zing)
យ៉ាវីន