អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីពេលថ្មីៗនេះ បានអោយដឹងថា មានស្វាមី ភរិយាមួយគូរបានបង្ហើតកូនភ្លោះរហូតដល់ ៦នាក់ ខណៈដែលទារកទាំងអស់នោះមានសុខភាពល្អធម្មតា។

width=457ការផ្តល់កំណើតដល់ទារកដ៏អស្ចារ្យនេះ គឺត្រូវបានសំរាលនៅក្នុងមន្ទីពេទ្យមួយ នៃក្រុងPearlan រដ្ឋ Texas សហរដ្ឋអាមេរិក ។ ប្រភពខាងលើបានដឹងថា ឪពុកម្ដាយទារកនោះ គឺមានឈ្មោះថា លោក Lauren និងនាង David Perkins ។ តាមការអោយដឹងពីក្រុមគ្រូពេទ្យបានអោយដឹងថា ទារកប្រំាមួយនាក់នេះ ត្រូវបានកើតចេញពីផ្ទៃម្ដាយតំាងពីខែ មេសាម្លេះ តែក្រុមគ្រូពេទ្យនៃរដ្ឋ Texas ទើបតែអនុញ្ញាតអោយពួកគេបានចេញពីមន្ទីពេទ្យ កាលពីពាក់កណ្ដាលខែ កញ្ញាថ្មីៗនេះ។

width=457

ឪពុកមា្ដយទារកទាំង ៦

width=457

គួរបញ្ចាក់ជាថ្មីផងដែរថា ទារកទាំង ៦នាក់នោះ គឺប្រុស ៣នាក់ និងស្រី ៣នាក់ ដែលមានឈ្មោះដូចតទៅនេះ Benjamin, Levi និង Andrew, Leah, Allison និង Caroline ។ នេះជាវីដេអូក្លីប ដែលបង្ហាញពីការជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យ ពេលដែលទារកទាំង ៦នាក់នោះសម្រាលក្នុងមន្ទីពេទ្យ។ សូមចុចដើម្បីមើល៕

 

ដោយ៖ នារី​ប្រភព៖ dailymail