តាមការយកព័ត៌មានរបស់ M.I.G. Gadget បានបង្ហាញថាមានជនខិលខូចបានរត់
គេចពន្ធទូរស័ព្ទដៃiPhone និង សៀវភៅអេឡិចត្រូនិចiPadនៅព្រំប្រទល់ប្រទេសចិន និងទីក្រុងហុងកុង។សព្វថៃ្ងនេះទីក្រុងហុងកុងនិងប្រទេសចិនបានចេញច្បាប់
ត្រឹមត្រូវនៃការយកពន្ធរាល់ឧបករណ៏អេឡិចត្រូនិចដែលនំាចូលពីប្រទេសក្រៅដូច្នេះ
ហើយទើបមានឈ្មូញទុច្ចរិតបានគេចពន្ធនូវiPad និង iPhone ទំាងនោះ។

សកម្មភាពជនល្មើសបានទិញiPad និង iPhoneថោកៗពីទីក្រុងហុងកុង យកចេញ
តាមរយៈខ្សែរ៉កទៅប្រទេសចិន ដោយយកខែ្សនោះចងពីលើអាគារទី២១ទៅអាគារមួយ
ទៀតដែលមានចំងាយពីរគ្នា ៣០០ម៉ែត្រនៅភាគខាងជើងនៃទីក្រុងហុងកុងនិងបន្ត
លក់ចែកចាយនៅក្នុងប្រទេសចិន។គូសបញ្ជាក់ផងដែរថា ប៉ូលីសបានចាប់និងដកហូត
នូវទូរស័ព្ទដៃiPhone ចំនួន៥០គ្រឿង និង សៀវភៅអេឡិចត្រូនិច iPad2 ចំនួន៥០គ្រឿងផងដែរ។



ប្រភពដើម iphone.pandaapp
ដោយ ខេមរៈ